នារីវ័យក្មេង ពីរនាក់ ជិះម៉ូតូជ្រែគ្នា ជ្រុលចង្កូតបុករថយន្ត របួសធ្ងន់ម្នាក់ ស្រាលម្នាក់




ភ្នំពេញ៖ នារីពីរនាក់បាន រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ខណៈ ដែលពួកនាង ជិះម៉ូតូមួយគ្រឿង ម៉ាកឃ្លីគ ប្រដេញគ្នា ជាមួយ និងម៉ូតូមួយគ្រឿងទៀត ម៉ាក សេ១២៥ បើកបរដោយ បុរសពីនាក់ ហើយជ្រុលចង្កូត បុកចំពីមុខ រថយន្ត លុស្សស៊ីស RX-300  កាលពី វេលាម៉ោង ២០និង៤៥នាទី យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ នៅតាម បណ្តោយផ្លូវ ម៉ៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភព ព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ  នារីពីរនាក់ ដែលរងរបួសនោះ ជិះម៉ូតូម៉ាកឃ្លីគពណ៌ ក្រហមលាយស  ពាក់ស្លាក លេខភ្នំពេញ 1AP-4142  ធ្វើដំណើរ តាមបណ្តោយ ផ្លូវម៉ៅសេទុង ក្នុងទិសដៅពី កើតទៅលិច ដោយមានការប្រដេញគ្នា ជាមួយម៉ូតូ មួយគ្រឿងទៀត ម៉ាក សេ១២៥ ពណ៌ខ្មៅពាក់ ស្លាកលេខ កណ្តាល 1K-0962  ដែលបើកបរ ដោយបុរសពីរនាក់ ក្នុងទិសដៅ ស្របគ្នា ជាហេតុធ្វើឲ្យនារីរងគ្រោះ គេចចង្កូតម៉ូតូ ចេញពីម៉ូតូដែល ប្រដេញពួកនាង ទើបជ្រុលល្បឿន បុកចំពីមុខរថយន្ត មួយគ្រឿង ម៉ាកលុស្សស៊ីស ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2K-7212 ដែលបើកបរ ដោយបុរសមា្នក់ និងអ្នករួម ដំណើរម្នាក់ទៀត ក្នុងទិសដៅ បញ្រ្ចាសគ្នា បណ្តាលឲ្យ ដួលម៉ូតូរងរបួសពីរនាក់ ម្នាក់ស្រាល ម្នាក់ធ្ងន់ ត្រូវបញ្ជូន ទៅមន្ទីពេទ្យ ដើម្បីសង្រ្គោះ ដោយឡែក រថយន្តក៏រងការខូចខាត តិចតួចដែរ។

http://www.dap-news.com/2011-06-14-02-39-55/53448-2012-11-28-06-01-08.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+dap_news+%28DAP+-+News%29

Comments