បីថ្ងៃ​​ ស្លាប់​១៨​នាក់​ទោះ​​អត់​​បុណ្យ​​អុំទូក




យោង​តាម​មន្ត្រី​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​២៩ ខែ​វិច្ឆិកា​នេះ គ្រោះថ្នាក់​ចរាចរ​បាន​កើត​ឡើង​ចំនួន​៣៥​លើក ហើយ​បាន​បណ្ដាល​ឲ្យ​មនុស្ស​​១៨​នាក់​ស្លាប់, ៣៥​​នាក់​​របួស​ធ្ងន់, និង​២០​នាក់ទៀត​​​​​របួស​ស្រាល។

បើ​ប្រៀបធៀប​ទៅ​នឹងបុណ្យ​អុំ​ទូក​​ដូច​គ្នា​​​កាល​ពី​​ឆ្នាំ​២០១១​កន្លង​​ទៅ​​​ អត្រា​គ្រោះ​ថ្នាក់​ខាង​លើ​នេះ​បាន​ថយ​ចុះ​៨លើក, ចំនួន​របួស​ធ្ងន់​ថយចុះ​២២​នាក់​,  របួស​ស្រាល​​ថយ​ចុះ៣៤​នាក់ ​ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់​នៅ​តែ​ស្មើគ្នាដដែល៕
អានបន្ត

Comments