អ្នកម៉ៅភាស៊ី ផ្សារពោធិ៍សាត់ យកផ្លូវ សាធារណៈ ធ្វើអាជីវកម្ម អាជ្ញាធរមាន សមត្ថកិច្ច គួរចុះពិនិត្យ មើលផង


ពោធិ៍សាត់៖ អ្នកម៉ៅការភាស៊ីកង់ ម៉ូតូនៅផ្សារថ្មីពោធិ៍សាត់ត្រូវ បានគេមើលឃើញថា សព្វថ្ងៃនេះកំពុងតែ យកផ្លូវសាធារណៈមកធ្វើអាជីវកម្ម ពោលគឺអ្នក ម៉ៅការ ភាស៊ីនោះ បានយកម៉ូតូ កង់ទៅដាក់តំរៀបជាបីជួរនៅ លើផ្លូវសាធារណៈ ជ្រុងខាងលិចផ្សារ ថ្មីតែម្តង ជាហេតុនំាឲ្យមានការចង្អៀតផ្លូវ នៅទីនោះពិបាកក្នុង ការធ្វើ ចរាចរណ៍។

ចាប់ពីព្រលឹមរហូតដល់ វេលាម៉ោងប្រមាណ ជា១១.០០ព្រឹក អ្នកដំណើរតាមយានយន្តគ្រប់ប្រភេទ ដែលឆ្លង កាត់នៅទីកន្លែង នោះបានរអូរទាំ ថាដោយសារតែ គេយក ម៉ូតូ កង់មកដាក់តំរៀបជាបី បួនជួរនៅជ្រុងខាង លិច ផ្សារថ្មីពោធិ៍សាត់នោះហើយ ទើបបានជាពួកគាត់ពិបាក ក្នុងការធ្វើដំណើរ ជួនជាពេលខ្លះការកកស្ទះ ចរាចរណ៍ នៅទីនោះគឺតែងតែ កើតមានជាញឹកញាប់ផងដែរ។

ជាមួយនិងការកកស្ទះចរាចរណ៍ និងភាពរញ៉េរញ៉ៃនៃការដាក់ សំភារៈលក់ដូរ នៅតាមចិញ្ចើមផ្លូវនោះព្រមទំាងការយកម៉ូតូ កង់ទៅដាក់នៅលើផ្លូវសាធារណៈ នោះ មជ្ឈដ្ឋាននានា បានរិះគន់ថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ហាក់ដូចជាកំពុង តែមើលរំលងបណ្តែតបណ្តោយ ឲ្យអ្នកម៉ៅការភាស៊ី ផ្សារថ្មីពោធិ៍សាត់ នោះជិះ សេះលែងដៃមិនគោរពតាម កិច្ចសន្យារបស់ខ្លួន ជាមួយនិងអាជ្ញាធរមូលដ្ឋាន។

បើយោងតាមកិច្ចសន្យា និងសៀវភៅបន្ទុកបង្ហាញ ថាការដាក់កង់ម៉ូតូ គឺអនុញ្ញាតិឲ្យតំរៀបបានតែពីរជួរប៉ុណ្ណោះប៉ុន្តែជាក់ស្តែងអ្នកម៉ៅការភាស៊ីផ្សារថ្មី នោះគេដាក់កង់ ម៉ូតូ រហូតដល់ទៅ ៣ជួរ ដល់៤ជួរ ឯណោះ។កាដាក់កង់ម៉ូតូផ្ទុយពីកិច្ចសន្យារបស់ខ្លួនបែបនេះហើយ ជាហេតុនំាំឲ្យផ្លូវមានលក្ខណៈ ចង្អៀតពិបាក ក្នុងការធ្វើដំណើរ តែម្តង។ ពាក់ព័ន្ធនិងបណ្តា សណ្តាប់ធ្នាប់នៅជ្រុង ខាងលិចផ្សារថ្មីពោធិ៍សាត់នោះ មជ្ឈដ្ឋានប្រជាពលរដ្ឋអ្នកធ្វើដំណើរសង្ឃឹមថាអាជ្ញាធរ ក្រុងពោធិ៍សាត់និង ស្ថាប័ន មានសមត្ថកិច្ចពាក់ ព័ន្ធនឹងចុះទៅត្រួតពិនិត្យជាក់ស្តែង កន្លែងដាក់ភាស៊ីកង់ ម៉ូតូនោះជាក់ជាមិនខាន ដើម្បីសំរួលកុំឲ្យមានការកកស្ទះចរាចរណ៍៕


http://www.dap-news.com/2011-06-14-02-39-55/53443-2012-11-28-05-11-21.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+dap_news+%28DAP+-+News%29

Comments