
ខ្សែបម្រើក្លិប Ulsan Hyundai កីឡាករ Lee Keunho បានទទួលពានរង្វាន់កីឡាករល្អបំផុតប្រចាំទ្វីបអាស៊ី (Asian footballer of the Year) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈ Shinji Kagawa របស់ក្លិបបិសាចក្រហម Manchester United ក៏ទទួលបានពានរង្វាន់មួយដែរ គឺពានរង្វាន់កីឡាករអាស៊ីលេងនៅក្រៅតំបន់ (ក្រៅអាស៊ី) ល្អបំផុត។
Lee Keunho អាចឈ្នះពានរង្វាន់ដ៏ធំប្រចាំតំបន់នេះ ក្រោយជួយក្រុម Ulsan Hyundai លើកពាន AFC Champions League ដោយមិនចាញ់មួយប្រកួតណាសោះ។ កីឡាករវ័យ២៧ឆ្នាំរូបនេះ បានយកឈ្នះបេក្ខភាពពីរនាក់ផ្សេងទៀត គឺ Ali Karimi របស់អ៊ីរ៉ង់ និងកីឡាករចិន Zheng Zhi។
អានបន្ត
Comments