គម្រោង​​ថាមពល​​អគ្គិសនី​ចំនួន​១៨ ចាប់​ពី​​ឆ្នាំ​​២០១០​ដល់​​ឆ្នាំ​​២០២០




គម្រោង​អភិវឌ្ឍន៍​ប្រភព​អគ្គិសនី​សំខាន់ៗ ចំនួន​១៨ ដែល​អាច​ផ្តល់​អានុភាព​សរុប​ប្រមាណ​ជាង ៤០៧៣,២​មេហ្គា​វ៉ាត់ ចាប់ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០២០​។
យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១១ របស់​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល បង្ហាញថា សេចក្តី​ត្រូវការ​ថាមពល​អគ្គិសនី​ទូ​ទាំង​​ប្រទេស​​កម្ពុជា​​នៅ​​ឆ្នាំ​២០១១ សរុប​មាន​ចំនួន ២.៧៨៨​លាន​​គីឡូ​វ៉ាត់​ម៉ោង​ ដែល​​ក្នុង​នោះ​​ការផលិត​ក្នុង​ប្រទេស​មាន​ចំនួន ១.០២៣​លាន​គីឡូ​វ៉ាត់​ម៉ោង សល់​ពី​នេះ​គឺ​នាំចូល​ពី​ប្រទេស​​​ថៃ វៀតណាម និង​ឡាវ​។
ដូច្នេះ​គម្រោង​អភិវឌ្ឍន៍​នេះ ​គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យដល់​ឆ្នាំ​២០២០ ភូមិ​ទាំងអស់ មាន​អគ្គិសនី​ប្រើប្រាស់​ពី​ប្រភព​ផ្សេងៗ ក្នុងនោះ​៨០​ភាគរយ​ នៃ​ចំនួន​ភូមិ​ទូ​ទាំង​​ប្រទេស​ត្រូវ​ទទួល​បាន​ការផ្គត់ផ្គង់​អគ្គិសនី ពី​បណ្តាញ​ជាតិ ឬ​ពី​តំបន់ ដែល​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ជិតខាង​។



អានបន្ត

Comments