ផ្កាយរណបបម្រើវិស័យទូរគមនាគមន៍ បែបពាណិជ្ជកម្មទី ១៣ របស់ចិនឈ្មោះថា APSTAR-7B ត្រូវបានបាញ់បង្ហោះឆ្ពោះទៅកាន់តារាវិថីប្រកបដោយជោគជ័យហើយកាលពីថ្ងៃទី ២៧ វិច្ឆិកា ២០១២កន្លងទៅនេះ។
ក្រុមហ៊ុនចិនឈ្មោះ China Satellite Communicate បានឲ្យដឹងថា ខ្លួនបាញ់បង្ហោះផ្កាយរណបនេះ ក្នុងគោលបំណង បម្រើសេវាទូរគមនាគមន៍ឲ្យអតិថិជនចំនួន ៣ទ្វីបគឺ អាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប ។
ប៉ុន្តែយ៉ាងណាមិញ ផ្កាយរណបបែបពាណិជ្ជកម្មដែលបានបាញ់បង្ហោះនៅស្រុក ស៊ីឈាង ស្ថិតនៅប៉ែកខាងត្បូងខេត្តស៊ីឈួននេះ មិនមែនជាផលិតផលរបស់ចិនទេ ប៉ុន្តែជារបស់បារាំងទៅវិញ។ ក្រុមហ៊ុនបារាំងដែលជាម្ចាស់គំនិតច្នៃប្រឌិតផ្កាយរណបនេះឡើងមានឈ្មោះថា Thales Alenia Space។

http://news.sabay.com.kh/articles/335678?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+sabay_kh+%28Sabay%29
Comments