
មិនថា បុរស នារីនោះទេ តែងតែព្រួយបារម្ភពីសក់ក្បាល កើតមាននូវបញ្ហាអង្គែ។ អ្វីទៅជាអង្គែ? អង្គែគឺជាជំងឺមួយស្បែកក្បាលមួយប្រភេទ ដែលកើតមានឡើងដោយសារតែភាពខុសប្រក្រតីរបស់កោសិកា ហើយវាតែងតែកើតមានលើមនុស្ស ទាំងឡាយ ដែលមិនសូវយកចិត្តទុកដាក់លើបញ្ហាក្បាលជាពិសេសការសម្អាត និងការកក់សក់តែម្ដង។ អ្វីដែលនាំឲ្យកើតមានអង្គែ? កោសិកាចាស់ៗដែលបន្សល់ទុក ដោយការមិនយកចិត្តទុកដាក់ នៅលើស្បែកក្បាលដូចជាមិនកក់សក់ សម្អាតក្បាល ហើយគួបផ្សំ និងបញ្ហាធូលីដី ទាំងអស់នេះ នាំឲ្យកើតមានអង្គែ។ អង្គែ បានចាប់ផ្តើមវិវឌ្ឍន៍ខ្លួនបន្តិចម្ដងៗ រួចរីកមាឌ សាយភាយគ្រប់ទីកន្លែងលើក្បាល បន្ទាប់មកក្លាយជាដុំតូចៗ ល្អិតៗពណ៌ស ជាប់នៅលើសាច់ក្បាល និងសរសៃសក់។ អង្គែកើតច្រើន ឬក៏តិចអាស្រ័យទៅតាមកោសិការបស់ស្បែកក្បាលរបស់មនុស្សម្នាក់ៗ។ អង្គែស្ងួតជាអង្គែដែលមានដុំតូចៗ ឧស្សាហ៍ជ្រុះនៅម្ដុំសៀតផ្កា ថ្ងាស និងកញ្ចឹងក ហើយវាមានលក្ខណៈ ងាយស្រួលក្នុងការព្យាបាល រីឯអង្គែខ្លាញ់ គឺជាអង្គែដែលមានដុំធំៗជាផ្ទាំងមានលក្ខណៈ សើម បង្កការរមាស់ជាខ្លាំង ប្រសិនបើយើងអេះខ្លាំងពេក នោះវានឹងអាចបង្កបញ្ហាដល់ស្បែកក្បាលរហូតដល់រងរបួសដល់ស្បែកទៀតក៏មាន ហើយអង្គែប្រភេទនេះ ច្រើនកើតមានចំពោះបុរសច្រើនជាងស្រ្ដី។ មូលហេតុដែលបណ្ដាលឲ្យកើតអង្គែ បញ្ហាអ័រម៉ូននៅលើរាងកាយដំណើរការមិនល្អ មានបញ្ហាផ្លូវចិត្ត មានទុក្ខកង្វល់ច្រើន របបអាហារខុសប្រក្រតី រងប្រតិកម្មដោយសារ សាប៊ូកក់សក់ និងថ្នាំលាបសក់ ជាដើម ការថែទាំសក់មិនត្រឹមត្រូវតាមបច្ចេកទេស
http://domneng.com/?p=11900&utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+domneng+%28%E1%9E%8A%E1%9F%86%E1%9E%8E%E1%9E%B9%E1%9E%84%E2%80%8B%29
Comments