ពលរដ្ឋ​​ខ្មែរ​​​​កាន់​តែ​ច្រើន​​ចាប់​អារម្មណ៍​​​​​តាមដាន​​​​​ព័ត៌មាន




អ្នកនយោបាយ អ្នកជំនួញ អ្នកសិក្សា​ ស្រាវជ្រាវ និង​ ពលរដ្ឋ​សាមញ្ញ​ បាន​ពឹងពាក់​​បណ្តាញ​​ផ្សព្វផ្សាយ​ ដើម្បី​​បាន​​ដឹង​​ពី​​ព័ត៌មាន​​នៅ​ជុំវិញ​​ខ្លួន​​ និង​ ពី​ទីកន្លែង​​នានា​​នៅ​​ជុំវិញ​​ពិភពលោក​។​ យ៉ាងណាមិញ​សំរាប់​ពលរដ្ឋ​ក្នុង​​ប្រទេស​​កម្ពុជា​​ ក៏មិន​ខុសពី​ពលរដ្ឋ​នៅ​តាមបណ្តា​ប្រទេស​ដ៏ទៃ​ដែរ ពោល​​គឺ​បាន​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​តាមដាន​​​ពី​ព្រឹត្តិការណ៍​​​ព័ត៌មាន​នានា​ ដែល​បានកើតឡើង​ជារៀងរាល់ថ្ងៃ។​​​

នៅពេល​បច្ចុប្បនេះ ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ គ្រប់វ័យ​កាន់តែ​ច្រើនឡើង បាននាំគ្នាចាប់​អារម្មណ៍​កាន់​តែខ្លាំង​ឡើង​​​ពី​ព័ត៌មាន​ និន្នាការ​នេះ​មានភាព​ខុសប្លែក​ពី​ពេល​កន្លងទៅ ដែលជាទូទៅមានតែអ្នក​ជំនួញ រឺ​ អ្នក​នយោបាយតែប៉ុណ្ណោះ។ តើ​ការ​ស្តាប់​ព័ត៌មាន មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​? សូម​អញ្ជើញ​ស្តាប់​​បទ​យកការណ៍​​ដែល​រៀបចំ​ឡើង​​ដោយ ជា ធីរិទ្ធៈ

http://www.vayofm.com/index.php?option=com_content&view=article&id=7547%3A2012-11-28-04-10-17&catid=67%3Areport&Itemid=386&utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+VayoFmRadio+%28VAYO+FM+RADIO%29

Comments