តម្លៃ​ប្រេង​អាច​ចុះ​តិចតួច​ ទោះ​ជា​កម្ពុជា​បូម​ប្រេង​បាន

តម្លៃ​ប្រេង​អាច​ចុះ​តិចតួច​ ទោះ​ជា​កម្ពុជា​បូម​ប្រេង​បាន

តម្លៃ​ប្រេង​អាច​ចុះ​តិចតួច ទោះជាកម្ពុជា​បូមប្រេង​បាន​ក៏ដោយ” នេះជាប្រសាសន៍​របស់​លោក​ជាម យៀប ប្រធាន​គណៈកម្មការ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃរដ្ឋសភា នៅក្នុងវេទិកា​យុវជនស្ដីពី “ការយល់ដឹង​របស់​យុវជន​ទៅលើ​កាលានុវត្តភាព​របស់​កម្ពុជា​ ក្នុង​ការ​ធានា​តម្លាភាព​ចំណូល​ពីវិស័យ ឧស្សាហកម្ម​និស្សារណកម្ម” នៅព្រឹកថ្ងៃព្រស្បត្តិ៍នេះ នៅវិទ្យាស្ថាន​ជាតិអប់រំ។
លោកជាម យៀប បានអះអាងថា បើទោះជាពេលដែល​កម្ពុជា​បូមប្រេងបាន ក៏តម្លៃប្រេង​នៅកម្ពុជា អាចបញ្ចុះបានតិចតួច ដោយសារកម្ពុជា​បច្ចុប្បន្ន មានក្រុមហ៊ុន​រោងចក្រ​សហគ្រាស ខ្នាតធំចំនួន ៥៤៨ស្ថាប័ន។ លើសពីនេះ​អាជីវកម្ម​ខ្នាតតូច និង មធ្យម​មានប្រមាណ​២ម៉ឺន ដែលប្រើប្រេង​​ជាប្រចាំ​ថ្ងៃ​ប្រមាណ ៧៥% ច្រើនជាង​ការប្រើប្រាស់ របស់ប្រជាពលរដ្ឋ​ត្រឹមតែ ២៥%ប៉ុណ្ណោះ។
លោកជាម យៀប បញ្ជាក់ថា ដោយសារផលចំណេញ បានពីក្រុមអ្នករកស៊ី ច្រើនជាងពលរដ្ឋ ដូច្នេះរាជរដ្ឋាភិបាល​សុខចិត្ត​យកប្រាក់​ដែលបានពី​សហគ្រាស រោងចក្រទាំងនោះ មកជួយទប់​ប្រជាជនវិញ ទើបល្អប្រសើរ។គួរបញ្ជាក់ ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា ដែល​បូម​ក្រុមហ៊ុន​ឆេវរ៉ុន នឹងមាន​នៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២នេះ ប៉ុន្តែគម្រោងនេះ​ត្រូវបាន​ប្រែប្រួល ដោយត្រូវ​ពន្យា​ទៅឆ្នាំ២០១៦​វិញ។

Comments