
ប្រជាពលរដ្ឋថៃជាច្រើនបានបង្ហាញនូវឆន្ទរបស់ពួកគេរឿងៗខ្លួន តាមការស្ទង់មតិនៅថ្ងៃពុធ ទី២៨ ខែវិច្ឆិការបស់សាកលវិទ្យាល័យមួយនៅក្នុងប្រទេសថៃ។
ការស្ទង់មតិនោះ បានបង្ហាញថា ប្រជាជនថៃភាគច្រើនមានជំនឿជឿជាក់ និងពេញចិត្តចំពោះរដ្ឋាភិបាលថៃ ដែលដឹកនាំដោយលោកស្រី យីង ឡាក់ ស៊ីណាវ៉ាត្រា ដែលគិតជាភាគរយមានចំនួន ៦៩.៦ភាគរយ និងសំឡេងមិនគាំទ្រមានចំនួនតែ ៣១.៤ភាគរយប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ប្រជាជនទាំងនោះក៏បានសម្តែងនូវការគាំទ្រ ចំពោះរដ្ឋមន្ត្រីថៃ ៣នាក់ផ្សេងទៀតផងដែរ គឺទី១ លោកឧបកនាយក នាយករដ្ឋមន្ត្រី ChalermYubamrung ទី២លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Sukumpol Suwanatat និងទី៣ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Chat Kuldilok។
ការស្ទង់មតិនេះ បានធ្វើឡើងបន្ទាប់ពីលោកស្រី នាយករដ្ឋមន្ត្រីថៃបានឡើងនិយាយតទល់ទៅនឹងការរិះគន់ និងការចោទជាសំណួរអស់រយពេលជាងពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ពីសំណាក់តំណាងរាស្ត្រគណបក្សប្រឆាំងថៃ ជាពិសេសនោះពីសំណាក់លោកអតីតនាយករដ្ឋមន្ត្រីថៃ អាប់ ភិស៊ីត។
ការស្ទង់មតិនោះ ដោយបានធ្វើទៅលើប្រជាជនថៃជាង១២៣១នាក់ ដែលយកចេញពីរាជធានី និងខេត្តសំខាន់ៗ នៅក្នុងប្រទេសថៃជាង១៧ ដែលមានដូចជា រាជធានីបាងកក ខេត្តឈៀងមៃ ខេត្តស៊ុងក្លា និងខេត្តលាំផាងជាដើម។
អានបន្ត
Comments