សំ​លៀ​ក​បំ​​ពា​ក់​ខ្មែ​រ​



កាលសម័យបុរាណ ខ្មែរអ្នកចេះធ្វើម្ហូបក្ដី ចេះសិល្បអាគមក្ដី ចេះចាំទំនៀមផ្សេង ៗ ក្ដី ចេះស្ទាត់ខាងការត្បាញរវៃក្ដី ចេះសង់ផ្ទះ ចេះធ្វើរទេះគោ ឬធ្វើរបស់ឯទៀតៗ ក្តី បង្រៀនតែត្រឹមកូនចៅខ្លួនប៉ុណ្ណោះ បើកូនចៅនោះយកចិត្តទុកដាក់ក៏ចេះចាំ ធ្វើដំណាងឪពុកម្ដាយទៅ បើកូនមិនរវល់ទេ អំណើះពីឪពុកម្ដាយទៅ គ្មានអ្នកណាដទៃនឹងអាចចេះផង ម៉្លោះហើយបានជាខ្មែរច្រើនតែល្ងង់ ដោយមិនបានគិតកត់ត្រាទុកជាក្បួន ថែមទាំងចង់លាក់ចំណេះផង ប៉ុន្តែជាយូរឆ្នាំក្រែលមកហើយ ខ្មែរបានលះចោលគំនិតនេះ ហើយអ្នកចេះដឹងគេចូលចិត្តចែកចំណេះទៅអ្នកឯទៀតឲ្យបានច្រើនគ្នា ខ្លះទៀតក៏ខំកត់ត្រាទុកដើម្បីកុំឲ្យកប់ទៅជាមួយនឹងមរណភាពបាន ។ យើងតែងដឹងថា សម្លៀកបំពាក់ជាគ្រឿងសំគាល់ជាតិ បុគ្គលនិមួយ ៗតែងមានចិត្តរីករាយចំពោះការស្លៀកពាក់ នូវសម្លៀកបំពាក់របស់ជាតិខ្លួន ជាជាងខ្ចីរបៀបជាតិដទៃមកស្លៀកពាក់ជាដរាប ។ 

អានបន្ត


Comments