
បេក្ខជន បេក្ខនារីអ្នកឈ្នះ៤ នាក់បាន និងកំពុងត្រៀមឡើយយន្តហោះនៅម៉ោង ១១ ថ្ងៃត្រង់ថ្ងៃនេះជាមួយនឹងក្រុមការងារទូរទស្សន៍ MyTV ឆ្ពោះទៅទីក្រុងហុងកុង ជាទីដែលកម្មវីធី MAMA ឆ្នាំនេះប្រារព្ធឡើង ដើម្បីទស្សនាផ្ទាល់កម្មវិធីដ៏អស្ចារ្យនៅអាស៊ីនេះ។

អ្នកឈ្នះទាំង៤នាក់នោះ មានកញ្ញា វិជ្ឆរ៉ា កុមារី អេណា កញ្ញា សុផាន់ណា និងលោក សុខហេង ដែលពួកគេបានទទួលឱកាសនេះ បន្ទាប់ពីពួកគេបានឈ្នះលើការឆ្លើយសំណួរដែលជាការចម្រាញ់ចុងក្រោយ ក្នុងចំណោមបេក្ខជនអ្នកឈ្នះលើកទី១ជាច្រើននាក់តាមរយៈការចាប់ឆ្នោត បន្ទាប់ពីពួកគេបានចូល Download Call tune ពី Cellcard។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់ លោក សុខ វិរបុត្រា នាយកប្រតិបត្តិទូរទស្សន៍ MyTV។
អានបន្ត
Comments