
រដ្ឋាភិបាលថៃមិនសប្បាយចិត្ត និងខឹងសម្បារ ចំពោះការសន្និដ្ឋានរបស់អង្គការនៃកិច្ចសហការអ៊ីស្លាម(OIC)ដែលថាព្រះរាជាណាចក្រថៃ បានធ្វើឲ្យមានការរីកចម្រើនតិចនៅក្នុងការដោះស្រាយចលាចលនៅខាងត្បូងថៃ។
អនុរដ្ឋមន្ត្រីការបរទេសថៃ ដែលបានទៅចូលរួមកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស OIC នៅទីក្រុងជីបូទី បាននិយាយថា ថៃមានអារម្មណ៍ខកចិត្តចំពោះការប្រើពាក្យ"ស្តួចស្តើង" របស់(OIC) ក្នុងការខិតខំរបស់រដ្ឋាភិបាលថៃ ក្នុងការដោះស្រាយជម្លោះភាគខាងត្បូង។
OIC ក៏បានសម្តែងការមិនយល់ស្រប ចំពោះការបន្តប្រើច្បាប់គ្រាអាសន្ននៅភាគខាងត្បូង និង ការរីកចម្រើនមានកម្រិតនៅក្នុងការដាក់បញ្ចូលភាសាម៉ាឡាយូ ដែលជាភាសាប្រជាជនមូលដ្ឋាននៅតាមសាលារៀននៅភាគខាងត្បូងផងដែរ។
អានបន្ត
Comments