
ក្រោយពី ថៃ និងហ្វីលីពីន បានឆ្លងផុតពូល A ទៅចាំមុននៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ យប់នេះពូល B នៃ AFF Suzuki Cup 2012 នឹងត្រូវប្រសាចជើងដណ្ដើមកៅអីគ្នាហើយ។ ខុសពីពូល A ដែលក្រុម ជម្រើសជាតិថៃ បានដឹងខ្លួនថាជាប់តាំងពីមុនប្រកួត ក្នុងពូល B វិញ ក្រុមទាំង៤ មិនទាន់មានក្រុមណាដែលជាប់ ឬធ្លាក់ស្វ័យប្រវត្តិ នោះទេ ពោលគឺត្រូវកាត់សេចក្ដីនៅថ្ងៃចុងក្រោយនេះទាំងអស់។
ក្រុមជើងឯក រង ឥណ្ឌូណេស៊ី ដែលកាន់៤ពិន្ទុក្នុងដៃ នឹងត្រូវជួបសងសឹកក្រុមការពារតំណែងជើងឯក ម៉ាឡេស៊ី ដែលមាន៣ពិន្ទុ ចំណែកឯក្រុមជើងឯកបីសម័យ សិង្ហបុរី ដែលមានបីពិន្ទុ និងជួបក្រុមទើបឡើងពីវគ្គជម្រុះ ឡាវ ដែលមាន១ពិន្ទុ។ ជំនួបតានតឹងទាំងពីរនេះ នឹងត្រូវធ្វើឡើងដំណាលគ្នានៅវេលាម៉ោង ៧:៤៥នាទីយប់នេះ។
ចំ/ថ្នាក់ | ក្រុម | ចំនួនប្រកួត | ឈ្នះ | ស្មើ | ចាញ់ | ទាត់ចូលគេ | គេទាត់ចូល | ពិន្ទុ |
១ | ឥណ្ឌូណេស៊ី | ២ | ១ | ១ | ០ | ៣ | ២ | ៤ |
២ | សិង្ហបុរី | ២ | ១ | ០ | ១ | ៣ | ១ | ៣ |
៣ | ម៉ាឡេស៊ី | ២ | ១ | ០ | ១ | ៤ | ៤ | ៣ |
៤ | ឡាវ | ២ | ០ | ១ | ១ | ៣ | ៦ | ១ |
Comments