សកម្មជន​បក្ស សម រង្ស៊ី ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​នាយក​រដ្ឋមន្ត្រី​ពី​បទ​ឃាតកម្ម​គិត​ទុក​មុន

 សកម្មជន​គណបក្ស សម រង្ស៊ី បាន​យក​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​លើ​ករណី​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ នៅ​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ប៉ុន្តែ​ការ​ដាក់​ពាក្យ​ប្ដឹង​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល អះអាង​ថា មិន​មែន​ជា​ការ​ដាក់​ពាក្យ​ប្ដឹង​ទេ តែ​គឺ​ជា​ការ​វាយ​ប្រហារ​លើ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។

ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​សកម្មជន​គណបក្ស សម រង្ស៊ី ដែល​បាន​ប្ដឹង​ចោទ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ពាក់ព័ន្ធ​ករណី​ជាន់​គ្នា​ស្លាប់ និង​របួស​នៅ​លើ​ស្ពាន​កោះ​ពេជ្រ។

ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បាន​ថ្លែង​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ថា លោក​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​មិន​ទទួល​ខុស​ត្រូវ​លើ​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ ដែល​បណ្ដាល​ឲ្យ​មនុស្ស ជា​ពិសេស​យុវជន​ជា​ច្រើន​រយ​នាក់​បាន​ស្លាប់។

អានបន្ត

Comments