ចំណុចទាំងនេះត្រូវបានលាតត្រដាងជាសាធារណៈដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ថត (William E. Todd) នៅក្នុងគេហទំព័ររបស់លោកប្រចាំសប្ដាហ៍កន្លងទៅនេះ។
មន្ត្រីឯកអគ្គរដ្ឋទូតអាមេរិករូបនេះឲ្យដឹងថា លោកជួបក្រុមអ្នកវិនិយោគជាច្រើនរបស់អាមេរិកនៅប្រទេសថៃ និងសិង្ហបុរី ដើម្បីណែនាំឲ្យពួកគេមកវិនិយោគនៅកម្ពុជា ប៉ុន្តែពួកគេឆ្លើយថា មិនទាន់មានជំនឿចិត្តក្នុងការវិនិយោគនៅកម្ពុជា នៅឡើយទេ។
តាមរយៈគេហទំព័រជួបពលរដ្ឋកម្ពុជា ប្រចាំសប្ដាហ៍ គឺថ្ងៃអាទិត្យ ទី២៣ ឆ្នូ អគ្គរដ្ឋទូតអាមេរិក លោក វីល្លៀម ថត មានប្រសាសន៍ថា លោកបានធ្វើដំណើរកាលពីដើមខែធ្នូ ទៅកាន់ប្រទេសពីរដែលជឿនលឿនផ្នែកសេដ្ឋកិច្ច គឺប្រទេសថៃ និងសិង្ហបុរី ក្នុងគោលបំណងស្វែងរកចម្លើយរបស់សំណួរដែលសួរថា ហេតុអ្វីសាជីវកម្មធំៗរបស់អាមេរិក មិនមករកស៊ីនៅកម្ពុជា?
Comments