គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​រង​ការ​ចោទ​ថា​មាន​ការ​រើសអើង​ចំពោះ​អ្នក​ជំងឺ


ឪពុក​ម្ដាយ​ក្មេង​រងគ្រោះ បាន​សុំ​អង្វរករ​គ្រូពេទ្យ​ឲ្យ​ជួយ​ព្យាបាល​កូន​ដែរ ប៉ុន្តែ​គ្រូពេទ្យ​បាន​បដិសេធ​មិន​ផ្ដល់​ថ្នាំ​ជួយ​សង្គ្រោះ​នោះ​ទេ ហើយ​អះអាង​ថា ថ្នាំ​ពស់​ចឹក ទុក​សម្រាប់​ព្យាបាល​ឲ្យ​ក្រុម​និស្សិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពុង​ចុះ​វាស់​វែង​ដីធ្លី។
គ្រួសារ​ជន​រងគ្រោះ​បាន​ចោទ​ថា ក្រុម​គ្រូពេទ្យ​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ខ្វះ​ក្រម​សីលធម៌ និង​មាន​ការ​រើសអើង​ចំពោះ​អ្នក​ជំងឺ ដោយ​មិន​ជួយ​សង្គ្រោះ​អាយុ​ជីវិត​អ្នក​ជំងឺ​ទាន់​ពេល​វេលា ហើយ​ទុក​ឲ្យ​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ម្នាក់ ដែល​រងគ្រោះ​ដោយ​សារ​ពស់​វែក​ចឹក នោះ​ដាច់​ខ្យល់​ស្លាប់។
លោកស្រី សឺ ចន្ទី ត្រូវ​ជា​ម្ដាយ​ជន​រងគ្រោះ រស់នៅ​ភូមិ​ក្បាលទន្សោង ឃុំ​បន្ទាយឆ្មារ លោកស្រី​ថ្លែង​នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ថា កាល​ល្ងាច​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា កូន​ប្រុស​របស់​គាត់​អាយុ ៨​ឆ្នាំ បាន​ទៅ​លេង​ជិត​ជង្រុក​ស្រូវ​នៅ​ក្បែរ​ផ្ទះ ក៏​ត្រូវ​ពស់​វែក​ចឹក ក​ជើង។ លោកស្រី និង​ប្ដី បាន​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ភ្លាម ដើម្បី​ជួយ​សង្គ្រោះ។ គ្រូពេទ្យ​ប្រចាំ​ការ​មិន​បាន​ព្យាបាល​ភ្លាមៗ​ទេ ដោយ​បាន​ពន្យារ​ពេល​យក​ទូរស័ព្ទ​របស់​គាត់​សួរ​ទៅ​អ្នក​គ្រប់គ្រង​ថ្នាំ​ពស់​ចឹក៖ «សួរ​អ្នក​កាន់​ថ្នាំ អ្នក​កាន់​ថ្នាំ​គេ​ប្រាប់​ថា​អត់​មាន​ថ្នាំ​សម្រាប់​ចាក់​ឲ្យ​ប្រជា​ពលរដ្ឋ​ទេ មាន​តែ​ថ្នាំ​និស្សិត គេ​អត់​ហ៊ាន​ចាក់​ឲ្យ ខ្ញុំ​សុខ​ចិត្ត​ថា ខ្ញុំ​ទិញ អស់​ប៉ុន្មាន​ក៏​ខ្ញុំ​យក គេ​ថា​អត់​ហ៊ាន យក​ប្រាក់​ខ្លាច​ខុស​ច្បាប់ ហើយ​ឲ្យ​ខ្ញុំ​ទៅ​មង្គលបុរី។ ខ្ញុំ​សួរ​ថា​ឲ្យ​ខ្ញុំ​ទៅ​ឡាន​អី គេ​ថា បើ​ទៅ​ឡាន​ពេទ្យ​ចាំ​យូរ​ទៅ​ធានា​សុវត្ថិភាព​ខ្លួន​ឯង មាន​តែ​ទៅ​ឡាន​នេះ ហើយ​លឿន ចង់​ទៅ​ណា​ក៏​ទៅ ទៅ​ថៃ ក៏​ទៅ ខ្ញុំ​ក៏​ជិះ​ឡាន​ឈ្នួល​ទៅ​ទៀត ដឹក​កូន​ដល់​មង្គលបុរី ចុះ​ដល់​មន្ទីរពេទ្យ កូន​ខ្ញុំ​ដាច់​ខ្យល់​បាត់»
អានបន្ត

Comments