ខេត្តកណ្តាល និងខេត្តអានយ៉ាង ជួបប្រជុំលើកទី៤ ស្តីពីការ ទប់ស្កាត់ និងការបង្រ្កាប គ្រឿងញៀន


អានយ៉ាង៖ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅឯព្រំដែន ប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្នុងខេត្តអានយ៉ាង បានបើកកិច្ចប្រជុំផ្លាស់ប្តូរ យោបល់គ្នា និងពិភាក្សា អំពីបញ្ហា ទប់ស្កាត់ បង្កា និងបង្រ្កាបគ្រឿងញៀន នៅតាមតំបន់ ព្រំដែនកម្ពុជា-វៀតណាម ដើម្បីលុបបំបាត់ នៅតាមព្រំដែន។ អស់រយៈពេល១ព្រឹក ចាប់តាំងពីម៉ោង៨ រហូតដល់ម៉ោង១១ព្រឹក ឃើញថា លទ្ធផលនៃការ កិច្ចប្រជុំទទួលបាន ផ្លែផ្កាល្អប្រកប ដោយជោគជ័យ នៅតាមតំបន់ ព្រំដែននៃ ខេត្តទាំងពីរ ។

កិច្ចប្រជុំនេះបាន ប្រព្រឹត្តទៅអធិបតីភាព លោកវរសេនីយ៍ឯក លន់ សុផាត ស្នងការរង នគរបាលខេត្តកណ្តាល និងជា ប្រធានលេខា ធិការដ្ឋាន គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាអនុប្រធាន ប្រចាំការការិយាល័យទំនាក់ ទំនង BLO ខេត្តកណ្តាល ជាគណៈប្រតិភូដឹកនាំ និងមានការអញ្ជើញទៅចូលរួម ពីលោកអភិបាល ស្រុកកោះធំ អភិបាលរងស្រុកលើកដែក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ទោ ខាត់ សារ៉ាត់ មេប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិក្អមសំណរ លោក មួង ដារ៉ា ប្រធានស្នាក់ការគយ និងរដ្ឋករច្រកទ្វារព្រំ ដែនជ្រៃធំ និងប្រតិភូជាអ្នក អនុវត្តច្បាប់នៅតា មច្រកទ្វារទ្វេភាគីទាំងពីរ និងប្រចាំតាម បណ្តោយព្រំដែន ជាច្រើនទៀតផងដែរ ។







អានបន្ត



Comments