ក្រចេះ៖ យុវជនជាង៧០០នាក់ បាននាំគ្នាបោះជំរុំ និងធ្វើពិធីគោរពវិញ្ញាណ ក្ខន្ធឧទ្ទិស ជូនយុវជន ជំនាន់ ២ធ្នូ ឆ្នាំ១៩៧៨ ដែលបានធ្វើ ពលីកម្ម ដែលកម្មពិធីនេះ ត្រូវបានធ្វើឡើងចាប់ពីខែវិច្ឆិកាដល់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ។
ពិធីនេះ មានការ អញ្ជើញចូលរួម ជាអធិបតីពី លោក ហ៊ុន ម៉ានី ប្រធានសហភាព សម្ព័ន្ធ យុវជនកម្ពុជា និង ក្រុមយុវជន ជាងចំនួន ៧០០នាក់ដែល អញ្ជើញ មកពីតាមបណ្តាខេត្ត ព្រមទាំងនិស្សិត សកលវិទ្យា ល័យមួយចំនួន និងវិស័យផ្សេងៗទៀត ។ គួបញ្ជាក់ថា ក្នុងសកម្មភាព បោះជំរុំ របស់ក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា លើទឹកដី ប្រវត្តិសាស្ត្រនេះ គឺជាលើកទី២ ហើយបន្ទាប់ពីការបោះជំរុំ នៅប្រាសាទព្រះវិហារ ដែលមានយុវជន ចូលរួម ចំនួន៣០០នាក់។
ដោយឡែក នៅលើទឹកដី២ធ្នូ ខេត្តក្រចេះ នេះ ក្រុម យុវជនបាន ធ្វើការបោះជំរុំ ចំនួន៣ថ្ងៃ ក្នុងនោះ មានការដាំ កូនឈើ ទស្សនា ក្រុមហ៊ុនចំការ កៅស៊ូ ធ្វើអនាម័យ ក្នុងសាលាបឋមសិក្សា ២ធ្នូ បង្សុកូល រាប់បាត និងគោរពវិញ្ញាណក្ខន្ធ អតីតយុទ្ធជន មានការប្រគុំ តន្រ្តី ចំរៀង រួមគ្នា ធ្វើសំណួរចម្លើយ ទាក់ទងនឹងប្រវត្តិ សាស្ត្រ ផងដែរ។



អានបន្ត
Comments