មន្ទីរពហុព្យាបាល​ សៀនតាយ នៅបន្ដ បើកអាជីវកម្ម ខណៈក្រសួង សុខាភិបាល ចុះបិទរួចហើយ


 មន្ទីរពហុព្យាបាល សៀនតាយ ដែលមានទីតាំងនៅ តាមបណ្ដោយផ្លូវលេខ ៧០ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រហូតមកដល់ពេលនេះ គឺគេឃើញនៅតែបន្ដ ធ្វើអាជីវកម្ម អនុញ្ញាតឱ្យអ្នកជំងឺចូលធ្វើការ ព្យាបាលជារៀងរាល់ថ្ងៃដដែល បើទោះបីជា មន្ទីរពហុព្យាបាលនេះ ត្រូវបានក្រសួងសុខា ភិបាលចេញ លិខិតប្រកាសបិទនិងចុះទៅ បិទរួចរាល់ ហើយក៏ដោយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១២កន្លងទៅនេះ មន្ដ្រីក្រសួងសុខាភិ បាលមួយក្រុម បាននាំគ្នាចុះទៅប្រកាសបិទ មន្ទីរពហុព្យាបាលសៀនតាយ មិនឱ្យបន្ដ បើកធ្វើអាជីវកម្ម ដោយការចុះទៅផ្អាកខាង លើនេះ គឺយោងតាមលិខិតរបស់ក្រសួង សុខាភិបាល លេខ០៩៣អបស/មព ចុះថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០១២ ចុះហត្ថលេខាដោយ លោកសាស្ដ្រចារ្យហេង តៃគ្រី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ។
ពាក់ព័ន្ធទៅនឹងការសម្រេចបិទមន្ទីរពេទ្យ ខាងលើនេះ ដោយក្រសួងយោងទៅលើមូល ហេតុ មន្ទីរពេទ្យសៀនតាយ ធ្វើការផ្សព្វ ផ្សាយពាណិជ្ជកម្មភូតភបោកប្រាស់ខុសពីការ ពិត និងព្យាបាលខុសបច្ចេកទេស ខុសវិជ្ជាជីវៈ ក្រមសីលធម៌គ្រូពេទ្យ ។ ប៉ុន្ដែរហូតមកដល់ ថ្ងៃនេះ បើទោះបីជាក្រសួងសុខាភិបាលបាន ចេញលិខិតបិទអាជីវកម្ម និងចុះទៅប្រកាស បិទជាស្ថាពរក៏ដោយ ក៏គេនៅតែឃើញមន្ទីរ ពេទ្យនេះ បើកធ្វើអាជីវកម្មទទួលព្យាបាល អ្នកជំងឺដដែល ។ ជាក់ស្ដែងនៅរសៀលថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ២០១២ ខណៈដែលអតិថិជន មួយរូប បានទូរស័ព្ទទៅកាន់លេខទូរស័ព្ទ របស់មន្ទីរពហុព្យាបាលសៀនតាយ ក៏ត្រូវ បានបុគ្គលិកនៅទីនោះ ដែលជាអ្នកលើកទូរ ស័ព្ទធ្វើការអះអាងថា មន្ទីរពេទ្យរបស់ខ្លួន នៅបើកធ្វើអាជីវកម្មជាធម្មតា ហើយមិន មានការផ្អាកអាជីវកម្មនោះឡើយ ។

Comments