សៀមរាប៖ កីឡាកររបស់ ព្រះរាជាណាចក្រកម្ពុជា ទទួលបានលទ្ធផលយ៉ាងល្អ ក្នុងការប្រកួតប្រណាំងកង់ អន្តរជាតិអង្គរឆ្នាំ២០១២ ដែលរៀបចំឡើង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១២ នៅមុខប្រាសាទអង្គរវត្ត ដ៏ល្បាញល្បីរបស់កម្ពុជា។ ការប្រកួតកីឡាប្រណាំង កង់អន្តរជាតិអង្គរ រៀបចំឡើងមាន៤វិញ្ញាសា ដែលកីឡាករ-កីឡាការិនីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន ២វិញ្ញាសា ដោយក្នុងនោះមានវិញ្ញាសាប្រណាំង ៣០គីឡូម៉ែតបុរស និង១០០គីឡូម៉ែត្របុរសដូចគ្នា។ ដោយឡែកវិញ្ញាសាផ្សេងទៀត ក៏កីឡាការិនីកម្ពុជា ទទួលបានជ័យលាភី លេខ២ផងដែរ។
សម្រាប់វិញ្ញាសាប្រណំាងកង់ ១០០គីឡូម៉ែត្របុរស ជ័យលាភីលេខ១ បានទៅលើកីឡាករកម្ពុជា ឈ្មោះ សំណាង ចំណាយពេល ២-៥០-៥៧(២ម៉ោង ៥០នាទីនិង ៥៧វិនាទី) ។ លេខ២ កីឡាករកម្ពុជា ឈ្មោះ ហេង ចាន់មករា ចំណាយពេល ២-៥១-០២។ លេខ ៣ ធ្លាក់ទៅលើកីឡាករ សឹង្ហបុរី ឈ្មោះ Michel Tan ប្រើពេលអស់ ២-៥១-០៩។ វិញ្ញាសាប្រណាំងកង់បុរស ចម្ងាយ៣០គីឡូម៉ែត្រ បានធ្លាក់លើកីឡាករ ខ្មែរទាំង៣រូប គឺមានកីឡាករ រេវ ខេមរៈ ទទួលបានលេខ៣។ កីឡាករ ផេន សុវង្ស ចំណាត់លេខ២ និងចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡាករ យឺន ពីអុស។


អានបន្ត
Comments