ប្រ​ភេ​ទ​​ផ្លែ​ឈើ​​ដែ​ល​​ជួ​យ​​លា​ង​​ស​ម្អា​ត​​ជា​តិ​ពុ​ល​​ចេ​ញ​ពី​​​រា​ង​កា​យ​​

បើសិន​ចង់​ធ្វើការ​លាង​សម្អាត​សារជាតិ​ពុល​ចេញពី​រាងកាយ មិន​ចាំបាច់​ត្រូវ​ទ្រាំ​បរិភោគ​បន្លែ​រហូត​នាំឱ្យ​រាករូស​នោះទេ ព្រោះ​ផ្លែឈើ​ប្រភេទ​ខ្លះ ក៏​មាន​ប្រសិទ្ធភាព​ជួយ​លាង​សម្អាត​សារជាតិ​ពុល​ដល់​យើង​បាន​យ៉ាង​ល្អ​ដូច គ្នា​។ ​ផ្លែ​ប៉ោម​ ​ជា​ប្រភេទ​ផ្លែឈើ​ល្អ​បំផុត សម្រាប់​ការ​កម្ចាត់​កាកសំណល់​ចេញពី​រាងកាយ ពីព្រោះ​ផ្លែ​ប៉ោម​មាន​សារជាតិ “​ភែ​ក​ធី​ន​” ដែល​ជា​សារធាតុ​ពិសេស​ម្យ៉ាង ក្នុង​ការជួយ​កម្ចាត់​សារជាតិ​ពុល​ចោល និង​ក្រៅពីនេះ វា​មាន​គុណសម្បត្តិ​ការពារ​មិន​ឱ្យ​ប្រូតេអ៊ីន​ក្នុង​ពោះវៀន​កើតការ ផ្អូម​រលួយ​ទៀតផង​។ សម្រាប់​អ្នក​បរិភោគ​ផ្លែ​ប៉ោម​ជាប់​ជាប្រចាំ មិនចាំបាច់​ភ័យខ្លាច​ថា​កើត​មាន​មីក្រុប​ក្នុង​ពោះវៀន​ឡើយ​។​ ​យោង​ទៅ​តាម​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា ផ្លែ​ប៉ោម​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​កាក​សរសៃ​ខ្ពស់ ហេតុដូច្នេះ​ហើយ​ទើប​វា​អាច​ធ្វើ​ការលាង​សម្អាត​វត្ថុ​កខ្វក់​ក្នុង ពោះវៀន​បាន​យ៉ាង​ល្អ និង​លើសពី​នេះ​ទៀត នៅ​ជួយ​ឱ្យ​ថ្លើម និង​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការងារ​បាន​ប្រសើរឡើង​។ ​ទំពាំងបាយជូ​រ​ ​ទំពាំងបាយជូរ​មាន​សារជាតិ​លាង​សម្អាត​ដល់​ស្បែក ថ្លើម ពោះវៀន និង​គ្រលៀន​។ ជាមួយគ្នា សារជាតិ​ក្នុង​ផ្លែ​ទំពាំងបាយជូរ​នៅ​មាន​គុណសម្បត្តិ ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​រាងកាយ​ជា​ច្រើន​ទៀត ដូចជា​គ្រប់គ្រង​ទឹកសំបោរ​ដែល​ហូរ​ចេញមក​ពី​សន្ទះ​រំអិល​ផ្សេងៗ​ក្នុង រាងកាយ ផ្ដល់​ថាមពល​ខ្ពស់ សម្បូរ​ទៅដោយ​អំបិល​រ៉ែ​ជំនួស​ឈាម និង​ពង្រីក​កោសិកា​ក្នុង​រាងកាយ​។​ ​ម្នា​ស់​ ​អង់​ស៊ីម (​ប្រូតេអ៊ីន​) ដែល​មាន​នៅក្នុង​ម្នាស់​ច្រើន នឹង​ជួយ​ធ្វើឱ្យ​ការធ្វើ​ការងារ​របស់​អា​ស៊ីដ​អំបិល (Hydrochloric) ក្នុង​ក្រពះ ល្អប្រសើរ​ឡើង និង​ធ្វើឱ្យ​កាកសំណល់​ដែលជា​ប្រូតេអ៊ីន​រំលាយខ្លួន​បាន​ឆាប់រហ័ស ទើប​រាងកាយ​កម្ចាត់​កាកសំណល់​ទៅ​បាន​ល្អ​។ ​ក្រៅពីនេះ ម្នាស់​ជា​ប្រភេទ​ឱសថ​ជួយ​បំបាត់​អាការ​រលាក​ក្នុង​ផ្លូវ​រំលាយ​អាហារ ជួយ​ជួសជុល​ផ្នែក​ខូចខាត​ផ្សេងៗ ជួយ​ក្នុងការ​ធ្វើ​ការងារ​របស់​ក្រពេញ​គ្មានរ​ន្ធ និង​ជួយ​កម្ចាត់​ទឹក​សំបោរ​។ ​ល្ហុង និង​ស្វាយ ​ផ្លែ​ឈើ​ទាំង​ពីរ​ប្រភេទ​នេះ​មាន​គុណសម្បត្តិ​ប្រហាក់ ។


អានទាំងស្រុង

Comments