គង់ ច័ន្ទ​ស្រីមុំ ធ្លាយ​រូប​ក្តៅ​សាច់​លើ​គ្រែ​ជាមួយ គឹម សីហា


ភ្នំពេញៈ ពិត​ជា​ភ្ញាក់​ផ្អើល​មែន​ទែន! ម្នាក់ៗ​ស្រែក​ចាច​តែ​ម្តង! នៅ​ពេល​ពួក​គេ​ម្នាក់ៗ​បើក​ប្រព័ន្ធ​ហ្វេស​ប៊ុក​ហើយ​ឃើញ​រូប​ថត​របស់​តារា​សម្តែង​រូប​សង្ហា​លោក គឹម សីហា និង​នាង គង់ ច័ន្ទ​ស្រីមុំ ជា​គូ​ស្នេហ៍​ដែល​រស់​នៅ​ជាមួយ​គ្នា​ក្រោម​ដំបូល​តែ​មួយ​មិន​បាច់​រៀប​ការ​ធ្លាយ​រូប​ថត​ឈុត​ឆាក​ស្នេហា​ផ្អែម​ល្ហែម​នៅ​លើ​គ្រែ​ខណៈ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ពួក​គេ​កំពុង​សម្តែង​សកម្មភាព​លេង​ល្បែង​ស្នេហា​អ្វី​ម្យ៉ាង​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​នោះ​អ៊ីចឹង​។
អ្នក​និយម​លេង​ប្រព័ន្ធ​ហ្វេស​ប៊ុក​បាន​សម្តែង​ភាព​ភ្ញាក់​ផ្អើល​បើក​ភ្នែក​ក្រឡែតៗ ប៉ុនៗ​ពង​មាន់​តែ​ម្តង​នៅ​ពេល​ដែល​ពួក​គេ​បាន​ឃើញ​រូប​ថត​របស់​តារា​សម្តែង​ស៊ីវីល័យ​នាង គង់ ច័ន្ទ​ស្រីមុំ និង​លោក គឹម សីហា ត្រូវ​បាន​បង្ហោះ​នោះ​ហើយ​រូប​ថត​នោះ​ត្រូវ​បាន​គេ​ដឹង​ថា បែក​ចេញ​មក​ពី​ប្រព័ន្ធ​អ៊ីនធឺណិត Instagram ដែល​ជា​ឈុត​ឆាក​មើល​ទៅ​គួរ​ឲ្យ​ស្រើប​ស្រាល​ដែរ​។121226_28b

Comments