ទិវាប្រណាំងកង់អន្តរជាតិ អង្គរលើកទី១ បានចាប់ផ្តើម ហើយនៅព្រឹកថ្ងៃទី១ ខែធ្នូនេះ ដោយមានកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន ៧០០នាក់ ចូលរួមប្រកួត និងមាន៣វិញ្ញាសាសម្រាប់ប្រកួតប្រជែង។
អនុប្រធានគណៈកម្មាការអូឡាំពិកកម្ពុជា NOCC លោកនុត សាអាន និងជាប្រធានសហព័ន្ធខ្មែរ ទោចក្រយានបានថ្លែងថា «ទិវាប្រណាំងកង់អន្តរជាតិអង្គរនេះ ជាព្រឹត្តិការណ៍មួយដ៏សំខាន់រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរមកទស្សនាទីក្រុងសៀមរាប-អង្គរ និងជាសកម្មភាពការពារបរិស្ថានឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ ទីក្រុងសៀមរាប អង្គរក្លាយជាទីក្រុងទេសចរណ៍ស្អាត និងបៃតង (Eco-City) នាពេលអនាគត»។
គួរបញ្ជាក់ថា កីឡាករ-កីឡាការិនី ដែលចូលរួមប្រណាំងកង់ឆ្នាំនេះមានកីឡាករអន្តរជាតិចំនួន ៤២៨នាក់ ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី បារាំង ជាដើម។ ចំណែកកីឡាករ-ការិនីខ្មែរចំនួន ២៧២នាក់។


អានបន្ត
Comments