ខំបើកវ៉ា រថយន្ត រេចង្កូត ទៅបុកម៉ូតូ មួយគ្រឿងទៀត បណ្តាលឲ្យ ស្លាប់ទាំងពីរនាក់


ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ ដ៏គួរឲ្យរន្ធត់មួយ ដែលគេនឹកស្មានមិនដល់ គឺបុរសពីរនាក់ បានស្លាប់ បាត់បង់ជីវិត យ៉ាងអាណោចអាធម៌ ក្នុងខណៈដែល ពួកគេជិះម៉ូតូគ្រឿង ក្នុងល្បឿនលឿន បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១២ នៅតាមបណ្តោយ ផ្លូវជាតិ លេខ៣ ចន្លោះគីឡូម៉ែត្រ19-20 ខាងជើងវិទ្យាល័យពងទឹក ជាង២០០ម៉ែត្រ ស្ថិតក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ។
សមត្ថកិច្ចមូលដ្ឋាន និងមន្រ្តីនគរបាល ចរាចរជើងគោក រាជធានភ្នំពេញ ដែលចុះទៅពិនិត្យ និងវាស់វែង ដល់កន្លែងកើតហេតុ បានឲ្យដឹងថា បុរសពីរនាក់ដែលស្លាប់ ក្នុងហេតុការណ៍ខាងលើនេះ ទី១ ឈ្មោះ ដុំ សុមិនា  ភេទប្រុស អាយុ២០ឆ្នាំ  មានទីលំនៅភូមិដូនទួត ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ អាយុ២០ឆ្នាំ បានជិះម៉ូតូម៉ាក វេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1D-3031។




Comments