យូអិន ជំរុញពិភពលោក ប្រឆំាងនឹង ជម្ងឺអេដស៍ ឲ្យបានជោគជ័យ ដល់កម្រិតសូន្យ


យូអិន៖ មន្រ្តីរបស់អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ ក្នុងឱកាសដែលពិភពលោក ខិតជិតមកដល់នៃថ្ងៃទិវា អេដស៍ពិភពលោក ហើយក៏បានអំពាវនាវ ឲ្យមានការប្រឆំាងនឹង ជម្ងឺអេដស៍ឲ្យបានសាបរលត់ ដល់ចំណុចសូន្យ គឺសូន្យសម្រាប់ការចម្លង សូន្យសម្រាប់ការរើសអើង និងសូន្យសម្រាប់អ្នកស្លាប់ ដោយសារជម្ងឺអេដស៍ផងដែរ ឲ្យបានមុនឆ្នាំ២០១៥ខាងមុខនេះ។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១២នេះ ដោយលើកឡើងសម្តី របស់លោក បាន គីមូន អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ សារលិខិតមួយ ផ្ញើសម្រាប់ថ្ងៃនៃទិវាអេដស៍ ០១ធ្នូថា «ទិវាអេដស៍ពិភពលោកថ្ងៃនេះ សូមឲ្យយើងធ្វើការប្តេជ្ញា ដើម្បីលុបបំបាត់ជម្ងឺអេដស៍ឲ្យបាន ដែលជាទំព័រថ្មីសម្រាប់ប្រវត្តិសាស្រ្ត»។

នៅក្នុងទិវាអេដស៍ពិភពលោក ឆ្នាំ២០១២នេះ លោកកត់សម្គាល់ឃើញថា ដំណើរការដ៏មានសារៈសំខាន់ ក្នុងការការពារ និងព្យាបាលជម្ងឺអេដស៍ កាលពីពីរឆ្នាំមុន តួលេខអ្នកជម្ងឺដែលយើងបាន ជួយសង្រ្គោះគឺបានកើនឡើង ៦០ភាគរយ ហើយអ្នកដែលឆ្លងរាលដាល គឺបានធ្លាក់ចុះពាក់កណ្តាល នៅក្នុង ២៥ប្រទេស ដែល១៣ប្រទេសនៅក្នុងប្រទេសអាហ្វ្រិក។



អានបន្ត

Comments