ស្លាប់​២៦​នាក់​ ក្នុងការ​​បាញ់​ប្រហារ​​ក្នុង​​សាលារៀន​​នៅ​អាមេរិក​








ក្មេងៗ​សិស្ស​សាល​ចំនួន​២០ និង​គ្រួ​បង្រៀន ​៦​នាក់​ បាន​ស្លាប់ ​ដោយសារ​ការបាញ់ប្រហា​រ​យ៉ាង​កំរោល​មួយ​ពី​សំណាក់​ខ្មាន់កាំភ្លើង​វ័យក្មេង​ម្នាក់​ កាលពី​ថ្ងៃ​១៤ធ្នូ ម្សិលមិញ​នេះ ខណៈ​ដែល​ពួកគេ​កំពុង​ដើរ​ចូល​ទៅក្នុង​សាលា​បឋម​សិក្សា​ដែល​ស្ថិត​នៅក្នុង​រដ្ឋ Connecticut នៃ​សហរដ្ឋ​អាមេរិក​។
អ្នកនាំពាក្យ​ប៉ូលីស​រដ្ឋ Connecticut លោក​ផូល វ៉ា​ន្សេ បាន​និយាយថា ក្មេងៗ ១៨​នាក់​ បាន​ស្លាប់​នៅក្នុង​សាលា​បឋមសិក្សា សេន​ឌី ហុក ចំណែក​ពីរ​នាក់​ទៀត​​ស្លាប់ បន្ទាប់​ពីបញ្ជួន​ទៅដល់​មន្ទីពេទ្យ។
លោក​បាន​បន្ថែមថា ព្រម​ពេល​ជាមួយគ្នា​នោះ​គ្រូ​ ​៦​នាក់​ នៅ​សា​លា​​ក៏​ត្រូវបាន​សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​រូប​នោះ​ផង​ដែរ។ ក្រោយមក​ឃាតករ​រូបនោះ​ក៏បាន សម្លាប់​​ខ្លួន​អេង​នៅ​នោះ​ផងដែរ​។


Comments