
អគ្គលេខាសមាគមអាស៊ានលោកស៊ូរិន្ទ ពិតស៊ូវ៉ាន់ បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា ផែនការរបស់និងនាវាសិក្សាស្រាវជ្រាវរបស់ចិននៅសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ គឺជាដំណើរវិវត្តន៍ដ៏ធ្ងន់ធ្ងរមួយពោល គឺពិតណាស់ថា ជាការបង្កើនឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងៗ។
លោកស៊ូរិន្ទ ពិតស៊ូវ៉ាន់ បានមានប្រសាសន៍ថា "វាសំខាន់ណាស់ដែលគ្រប់ភាគីជម្លោះទាំងអស់ត្រូវតែអត់ធ្មត់ និងព្យាយាមដោះស្រាយបើកចំហ ដើម្បីស្តាប់ការព្រួយបារម្ភពីគ្រប់ភាគី"។
សមុទ្រចិនខាងត្បូង គឺជាចំណុចរសើបចំពោះការព្រួយបារម្ភ អំពីភាពអាចប្រឈមមុខខាងយោធាធំបំផុតនៅអាស៊ី ដោយកំពុងអះអាងកម្មសិទ្ធិត្រួតគ្នាលើដែនទឹកដែលគេជឿថាសំបូរប្រេងនិងឧស្ម័ន។
អានបន្ត
Comments