តុលាការ​យុត្តិធម៌​អន្តរជាតិ​គ្រោង​បើក​សវនាការ​ពី​សាល​ដីកា​ប្រាសាទ​ព្រះវិហារ

 សវនាការ​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៩ មេសា ឆ្នាំ​២០១៣ នៅ​ឯ​វិមាន​សន្តិភាព​ទីក្រុង​ឡាអេ ប្រទេស​ហូល្លង់។ តុលាការ​នឹង​បើក​ឱកាស​ឲ្យ​ភាគី​ដើម​បណ្ដឹង​កម្ពុជា និង​ចុង​ចោទ​ថៃ បកស្រាយ​ជា​ពីរ​វគ្គ​ដោយ​ឡែក​ពី​គ្នា​ក្នុង​រយៈពេល ៥​ថ្ងៃ​នោះ ប៉ុន្តែ​តុលាការ​មិន​ទាន់​ប្រកាស​នៃ​កាល​បរិច្ឆេទ​ចេញ​សាល​ដីកា​នៅ​ឡើយ​ទេ។

កម្ពុជា កាល​ពី​ថ្ងៃ​ទី២៨ មេសា ឆ្នាំ​២០១១ បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​បកស្រាយ​សាល​ដីកា​តុលាការ កាល​ពី​ឆ្នាំ​១៩៦២ ស្ដីពី​ប្រាសាទ​ព្រះវិហារ។ នៅ​ថ្ងៃ​ដដែល​នោះ កម្ពុជា ក៏​បាន​ស្នើសុំ​ឲ្យ​តុលាការ​ចេញ​សេចក្តី​សម្រេច​វិធានការ​បណ្ដោះ​អាសន្ន ឲ្យ​ទាហាន​ថៃ ដក​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​តុលាការ​បាន​កំណត់​ជា​ទឹក​ដី​របស់​ខ្មែរ។

Comments