
មេដឹកនាំគណបក្សប្រឆាំងនៅប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កំពុងស្វែងរកការបញ្ចប់ជម្លោះពីការជីករ៉ែនៅមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រម្សិលមិញ ដោយលោកស្រីបានទៅជួបក្រុមប៉ូលិស ដែលបានធ្វើការបង្ក្រាបទៅលើក្រុមអ្នកតវ៉ា បណ្តាលអោយរបួសមនុស្ស៥០នាក់។
ប៉ុន្តែហេតុផល ដែលធ្វើឲ្យពិបាកក្នុងការបញ្ចប់ គឺថាស្ថានទូតចិននៅក្នុងទីក្រុងយ៉ាងហ្គោន បានអះអាងថា បញ្ហាផ្លាស់ទីលំនៅការសងសំណងខូចខាត និង បញ្ហាបរិស្ថានត្រូវបានដោះស្រាយរួចរាល់ហើយ”។
ប៉ុន្តែបើទៅបីជាយ៉ាងនេះក៏ដោយ លោកស្រី អ៊ុងសាន ស៊ូជី បានថ្លែងទៅកាន់ក្រុមអ្នកតវ៉ានៅក្នុងតំបន់ជីរ៉ែនេះ កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីបានត្រៀនខ្លួនជាស្រេច ដើម្បីជួយស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងក្រុមអាជ្ញាធរ និង ក្រុងអ្នកតវ៉ាទាំងនេះ។
Comments