ក្នុងទីផ្សារដោះដូរកីឡាករនៃវិស័យបាល់ទាត់សម័យទំនើបបច្ចុប្បន្ននេះ ជាទូទៅកីឡាករម្នាក់ៗមានភ្នាក់ងារផ្ទាល់ខ្លួនសម្រាប់ជាតំណាងចរចាជាមួយក្លិបបាល់ទាត់ដែលចង់បានខ្លួនទៅលេងឱ្យពួកគេ។ ក្នុងការចរចានោះ ភ្នាក់ងារក៏ទទួលបានកម្រៃជើងសាពីក្លិបដែលចុះហត្ថលេខាជាមួយកីឡាករនោះដែរ មិនត្រឹមតែក្លិបដើមរបស់កីឡាករប៉ុណ្ណោះទេនិងកីឡាករផ្ទាល់ប៉ុណ្ណោះទេ។
កាលពីម្សិលមិញ ក្របខ័ណ្ឌ Premier League បានបញ្ចេញទំហំទឹកប្រាក់ដែលក្លិបទាំង២០នៃក្របខ័ណ្ឌ Barclays Premier League ចំណាយទៅលើភ្នាក់ងារកីឡាករក្នុងរយៈពេលមួយឆ្នាំមកនេះ ពោលគឺចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២។ ក្នុងចន្លោះពេលនេះ មានការចរចាគ្នាចំនួន៨០៦លើក ហើយទឹកប្រាក់សរុបដែលក្លិបចំណាយលើភ្នាក់ងារមានចំនួន ៧៧.០០៣.១៣០ ផោន។
ក្លិប | ចំនួនទឹកប្រាក់ |
Arsenal | ៥.៥៨០.៨៧៣ ផោន |
Aston Villa | ២.៧៣០.៥៣៩ ផោន |
Chelsea | ៦.៤៩០.៣៨២ ផោន |
Everton | ៣.០៩២.៨៩១ ផោន |
Fulham | ២.៥៨១.២០៨ ផោន |
Liverpool | ៨.៦០០.៤៤៤ ផោន |
Manchester City | ១០.៥៣៧.៩៨២ ផោន |
Manchester United | ៣.៦៨១.៥៨០ ផោន |
Newcastle United | ៣.៤៨៥.៥០៣ ផោន |
Norwich City | ១.២៤៨.៧២៥ ផោន |
Queens Park Rangers | ៦.៨១៨.៦៨៨ ផោន |
Reading | ២.១៦៧.៨៣៣ ផោន |
Southampton | ៦៤៦.១០៦ ផោន |
Stoke City | ១.៧១៧.២៦៦ ផោន |
Sunderland | ២.១៧៣.៧៦២ ផោន |
Swansea City | ១.១០០.៨៤៥ ផោន |
Tottenham Hotspur | ៦.៥៩៥.៩០៥ ផោន |
West Bromwich Albion | ១.៣៤១.៣០១ ផោន |
West Ham United | ៤.៤៣៦.៩៩២ ផោន |
Wigan Athletic | ១.៩៧៤.៣០៥ ផោន |
Comments