ស្លាប់​និង​របួស​ជាង​២៥០​នាក់​ដោយ​ ប្រជៀ​ត​ជាន់​លើ​គ្នា​ក្នុង​យប់​ទទួល​ឆ្នាំ​ថ្មី​




ហ្វូងមនុស្សយ៉ាងកកកុញបានប្រជៀត ជាន់លើគ្នាក្រោយពិធីបាញ់កាំជ្រួចផ្កា ភ្លើងអបអរឆ្នាំថ្មី២០១៣ នៅតំបន់អាបី ចាន់ ប្រទេសកូឌឺវ័របណ្ដាលឱ្យមាន មនុស្ស៦១នាក់បាត់បង់ជីវិត និងជាង ២០០នាក់ទៀតរងរបួស ។
កាលពីយប់ថ្ងៃអង្គារ ទី១ ខែមករា ឆ្នាំ២០១៣ ពលរដ្ឋរាប់សិបពាន់នាក់ បានប្រមូលផ្ដុំគ្នានៅពហុកីឡដ្ឋាន Felix Houphouet Boigny ស្ថិតនៅស្រុក Plateau ទីក្រុង Abidjan ដើម្បីមើល ការបាញ់កាំជ្រួចភ្លើងផ្កាដ៏ស្រស់ស្អាត អំណរឆ្នាំថ្មី ក្រោយមក១ម៉ោង គឺនៅ វេលាម៉ោង១រំលងអធ្រាត្រហ្វូងមនុស្ស ក៏បាននាំគ្នាធ្វើដំណើរចេញមកមហា វិថីសាធារណរដ្ឋនៅជិតសណ្ឋាគារ ទីអាម៉ា ។ លោកអាយសាសាកូ ប្រធាន ក្រុមជួយសង្គ្រោះនៃស្នងការប៉ូលិសទី ក្រុង Abidjan បានរៀបរាប់ឱ្យដឹងថា ហ្វូងមនុស្សប្រជៀតគ្នាចេញពីពហុកីឡ ដ្ឋានបានបង្កឱ្យមានភាពចលាចល ប្រជៀតជាន់លើគ្នាបណ្ដាលឱ្យមាន មនុស្ស៦១នាក់បាត់បង់ជីវិត និងជាង ២០០នាក់រងគ្រោះ ។ ភាគច្រើនជនរង គ្រោះបាត់បង់ជីវិតមានអាយុបី៨ដល់ ១៥ឆ្នាំ ។

Comments