
ភ្នំពេញៈ ទទួលរងការរិះគន់ជុំវិញការថតរូបលែងខ្លួនមួយទំហឹងឱបថើបយ៉ាងសិចស៊ីកាលពីប៉ុន្មានខែមុនមិនទាន់នឹងបាត់ធុំឈ្ងៀមក្លិនផង ស្រាប់តែនៅពេលនេះ តារាសម្តែងល្បីមធ្យមនាង ពេជ្រ អាវីហ្សា និង អេនឌី ហាក់ដូចជាមិនរាងចាល ក៏បានបង្ហាញរូបថតសិចស៊ីស្រើបស្រាលប៉ុន្មានសន្លឹកទៀត ដែលរូបនោះពួកគេទាំងពីរថតរបៀបងូតទឹកក្នុងអាងដោយគ្មានសម្លៀកបំពាក់។
មើលទៅក្នុងរូបថតដែលបានបង្ហោះនៅក្នុងប្រព័ន្ធហ្វេសប៊ុកចំនួន៣សន្លឹកនោះ គេសង្កេតឃើញថា នាង ពេជ្រ អាវីហ្សា បានបញ្ចេញសាច់ដើមទ្រូងសខ្ចីដែលជាចំណីចក្ខុរបស់បុរសទាំងឡាយ។ នៅពេលឃើញភ្លាមបុរសមួយចំនួនដែលស្ទើរតែដកកចំហមាត់ភ្លឹកមើលមិនចង់ប៉ប្រិចភ្នែកនោះ បានចោទសួរឡើងថា តើ អាវីហ្សា ពិតជាថតស្រាតគ្មានសម្លៀកបំពាក់មែនឬ? មានមតិជាច្រើនបាននិយាយថា ប្រាកដណាស់ ពេជ្រ អាវីហ្សា គ្មានសម្លៀកបំពាក់បិទបាំងឡើយតែមានអ្នកគាំទ្រតារាទាំងពីរមួយចំនួនបាននិយាយថា ប្រហែលជាមិនដល់ថ្នាក់នោះឡើយ យ៉ាងហោចណាស់នាងក៏មានស្លៀកពាក់បិទបាំងបន្តិចបន្តួចដែរ។
Comments