
លោកជា មុន្នី ដែលជាដើមបណ្ដឹងប្ដឹងរកមុខឃាតករពិតនិងអ្នកនៅពីក្រោយរឿងឃាតកម្មបាញ់សម្លាប់លោកជា វិជ្ជា បានប្រកាសជាសាធារៈថាលោកនឹងដកពាក្យបណ្ដឹងចេញពីតុលាការនៅកម្ពុជាដែលគ្មានសម្ថភាពរកមុខឃាតករពិតក្នុងរឿងបាញ់សម្លាប់លោកជា វិជ្ជា តែបែរជាឲ្យឃាតករសម្បនិម្មិត លោកសុក សំអឿន និងលោកប៊ន សំណាងជាប់ពន្ធធនាគារជំនួសទៅវិញ។
សូមបញ្ជាក់ថា ប៊ន សំណាង និង សុខ សំអឿន ត្រូវបានតុលាការចោទប្រកាន់ថា បានយកកាំភ្លើងបាញ់សម្លាប់លោកជា វិជ្ជា មេដឹកនាំសហជីពកម្មករដ៏មានប្រជាប្រិយភាព កាលពីថ្ងៃទី២២ ខែមករាឆ្នាំ ២០០៤។
មួយសប្តាហ៍ក្រោយមកបុរសទាំងពីរត្រូវបានចាប់ខ្លួន ហើយត្រូវតុលាការក្រុងភ្នំពេញបានកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ ២០ឆ្នាំ កាលពីឆ្នាំ២០០៥។ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ទើបចៅក្រមតុលាការកំពូលបានសម្រេចឲ្យជនជាប់ចោទទាំង២ មានឈ្មោះ ប៊ន សំណាង និង សុក សំអឿន បាននៅក្រៅឃុំ ហើយបង្វិលសំណុំរឿងឲ្យតុលាការសាលាឧទ្ធរណ៍ បើកការស៊ើបអង្កេត និងកាត់ក្តីឡើងវិញលើសំណុំរឿងដ៏រស៊ើបនោះ។
Comments