បាត់ដំបង៖ ដោយសារតែរាំ ជាន់ជើងគ្នា នៅក្នុវង់រាំ ការកូនអ្នកភូមិ បានធ្វើឲ្យបងប្អូនថ្លៃ (ប្រពន្ធ បងប្អូនបង្កើត) ដេញវាយគ្នា រហូតធ្វើឲ្យ ប្អូនថ្លៃ យកកាំបិត មកចាក់បងថ្លៃដល់ស្លាប់ ។
មេបញ្ជារងអាវុធហត្ថ ស្រុកថ្មគោល លោក អាញ់ កាម៉ាល់ បានឲ្យដឹងថា ជនរងគ្រោះដែល បានស្លាប់ ខាងលើនេះ មានឈ្មោះ យន់ ពៅ អាយុ៤៦ឆ្នាំ និងជនសង្ស័យ ដែលកំពុងរត់គេចខ្លួន មានឈ្មោះ រិទ្ធ ហៅចិន អាយុ៤២ ។
លោក អាញ់ កាម៉ាល់ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងវង់រាំ ការកូនអ្នកភូមិ នៅចំណុច អូរយាយតា ក្នុងភូមិអូកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។


Comments