អ៊ីរ៉ង់សាកល្បង មីស៊ីលរយៈ ចម្ងាយឆ្ងាយ ក្នុងសមយុទ្ធ ជើងទឹក


ស៊ិនហួ៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៣ ថា បន្ទាប់ពី ធ្វើការសាកល្បង មីស៊ីល រយៈចម្ងាយមធ្យម ក្នុងសមយុទ្ធជើងទឹក របស់ខ្លួនរួចមក ពេលនេះ សាធារណរដ្ឋ ឥស្លាមអ៊ីរ៉ង់ បានធ្វើការសាកល្បង មីស៊ីលបាញ់រយៈ ចម្ងាយឆ្ងាយម្តងវិញ។
មីស៊ីលមួយគ្រាប់គឺបានចាប់ផ្តើមបាញ់ចេញ អំឡុងសមយុទ្ធថ្ងៃទីប្រាំ នៃសមយុទ្ធជើងទឹករយៈពេល ៦ថ្ងៃរបស់ប្រទេសអ៊ីរ៉ង់។ មីស៊ីលដែលបាញ់ចេញនោះ គឺប្រភេទ វីឡាយ៉ាដ ៩១ បាញ់ចេញពីសមុទ្រ អូម៉ង់ ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី០១ ខែមករា។ នេះបើតាមការលើកឡើងទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់៕


Comments