
ប៉ុន្តែ អ្នកវិភាគមួយចំនួនអះអាងថា ការកើនឡើងនៃក្រុមហ៊ុនវិនិយោគចិន នេះ នឹងមិនផ្ដល់ភាពត្រឹមត្រូវសម្រាប់ការអភិវឌ្ឍឡើយ ទោះជារាជរដ្ឋាភិបាលកម្ពុជា បានអះអាងថាការវិនិយោគចិន បានជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច ទន្ទឹមនឹងប្រទេសបានដាក់លក្ខខ័ណ្ឌលម្អិតជាងមុន ដែលត្រូវសិក្សាមុននឹងចាប់ផ្ដើមគម្រោងវិនិយោគនៅកម្ពុជា។
ប្រទេសចិន ជាអ្នកវិនិយោគដ៏សំខាន់នៅប្រទេសកម្ពុជា ដែលតំណាងឲ្យជិតពាក់កណ្ដាលនៃការវិនិយោគបរទេសសរុប។ ការវិនិយោគដោយផ្នែករបស់ប្រទេសចិន គឺភាគច្រើនផ្ដោតលើផ្នែកការអភិវឌ្ឍធនធានធម្មជាតិ ប្រេង ការរុករករ៉ែ ថាមពល ឬការកសាងរោងចក្រវារីអគ្គិសនី។
ចំនួនគម្រោងវិនិយោគរបស់ចិន នៅកម្ពុជា ចងក្រងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរយៈពេល ១០ឆ្នាំចុងក្រោយ មានប្រមាណ ៣០០គម្រោង សមាមាត្រនឹងទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារអាមេរិក។
Comments