រថយន្តពន្លត់អគ្គិភ័យជាង១០គ្រឿងបាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះថៅកែខោអាវជជុះមិនទាន់រលត់ទេ



ក្រុងប៉ោយប៉ែត ៖ រថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរក្រុងប៉ោយប៉ែត និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនកាស៊ីណូ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរថៃដែលមានព្រំប្រទល់ជាប់គ្នាសរុបជាង១០គ្រឿងបានវាយប្រយុទ្ធយ៉ាងខ្លាំងក្លាបង្ក្រាបអគ្គិភ័យដែលឆាបឆេះផ្ទះថ្មធំមួយជារបស់ថៅកែខោអាវជជុះល្បីឈ្មោះម្នាក់រកស៊ីលក់ដូរនៅផ្សាររុងក្លឿ ប្រទេសថៃ ជាប់ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា មកដល់ពេលនេះជិត៣ម៉ោងហើយភ្លើងបានប្រើអំណាចទំពាលេបសាច់ក្រណាត់ខោអាវជជុះយ៉ាងហំហាន ហាក់មិនញញើតកម្លាំងទឹករបស់សមត្ថកិច្ចបន្តិចណាឡើយ... ពោលគឺមិនទាន់រលត់ទេ... ការឆេះនេះបានបង្កឱ្យមានអណ្តាតភ្លើង និងផ្សែងខ្មៅអាប់ខ្មួលខ្មាញ់អណ្តែតត្រសែតទៅលើអាកាសវេហាស៍ ។
Comments