ស្វែងយល់​ពី​ផលប៉ះពាល់​នៃ​ការ​ស្លៀកពាក់​ខើច​ខ្លី​របស់​នារី​ខ្មែរ​

រាជធានី​ភ្នំ​ពេ​ញ​​ ៖​ ​យុ​វ​តី​​នៅ​ក្នុ​ង​​ស​ង្គ​ម​​ខ្មែ​រ​​យើង​​កា​ន់​​តែ​មា​ន​អ្នក​​ស្លៀក​ពាក់​សិច​​ស៊ី​​ស្រើប​ស្រាល​មើល​ទៅ​​គួរ​ឲ្យ​ញាក់សាច់​ហើយ​​កា​រ​ស្លៀ​កពា​ក់​ខើ​ច​ខ្លី​​រ​បៀ​បនេះ​ នៅតាម​ទីជនបទ​ពុំ​សូវ​មាន​ទេ តែបើ​យើង​ក្រឡេកមើល​ទៅតាម​បណ្តា​ប្រជុំជន
​សំខាន់ៗ​ដូចជា​យុវតី​នៅក្នុង​ទីក្រុង​ភ្នំពេញ​តែម្តង ដែល​មានការ​ស្លៀកពាក់​ខើច​លើ ខើច​ក្រោម​យ៉ាង​សំបូរបែប​។​

ចំពោះ​យុវតី​ដែលជា​សិស្ស​និស្សិត នៅតាម​សាកលវិទ្យាល័យ​មួយចំនួន មាន​ទម្លាប់​ស្លៀក​ខ្លីៗ​ទៅតាម​ចំណង់​ចំណូលចិត្ត និង​ទៅតាម​គ្នីគ្នា​។ មាន​ភាព​ប្លែក​ភ្នែក​ជាច្រើន​ដូចជា​ពីមុន​អាវ​គេ​សម្រាប់តែ​ពាក់​ប៉ុណ្ណោះ តែ​មក​ពេលនេះ គេ​យក​អាវ​ទៅ​ស្លៀក​ជាមួយ​សំពត់ ឬ​ខោ​ទៅវិញ​។ ការ​ស្លៀកពាក់​ខ្លី​ខើច​លើ ខើច​ក្រោម​ដូច្នេះ គឺ​វា​មិនល្អ​ទេ ព្រោះ​វា​មិនមែនជា​ប្រពៃណី​ខ្មែរ ហើយ​វា​គ្រាន់តែ​ការបង្ហាញ​ខ្លួន​របស់​យុវតី​មួយចំនួន ដែល​គ្មាន​ការ​ខ្មាស់អៀន​ប៉ុណ្ណោះ​។​





Comments