អតិថិជនក្រុមហ៊ុនទូរស័ព្ទម៉ូប៊ីថែល ផ្អើលថាប្រើសេវាអ៊ីនធឹណិត លេងហ្វេសប៊ុក មិនកើតក្រោយពេលក្រុមហ៊ុនទិញផ្កាយរណបពីចិន
អតិថិជនដែលកំពុងប្រើប្រាស់សេវាអ៊ីនធឹណិតរបស់ក្រុមហ៉ុនទូរស័ព្ទម៉ូប៊ីថែលហៅសែលកាតបាននាំគ្នាផ្អើលថា នៅថ្ងៃខាងមុខការប្រើប្រាស់សេវាអ៊ីនធឹណិតក្រុមហ៊ុនម៉ូប៊ីថែលនឺងមិនអាចលេងហ្វេសប៊ុក( Facebook និងចែករំលែកព័ត៌មានតាមបណ្ដាញ Google បានទៀតឡើយ ក្រោយពេលក្រុមហ៊ីនម៉ូប៊ីថែលទំនាក់ទំនងទិញផ្កាយរណបពីប្រទេសចិនសម្រាប់ផ្គត់ផ្គង់បណ្ដាញថ្មីបានសម្រេចក្នុងតម្លៃជាង200លានដុល្លារអាមេរិក។
ក្រុមអតិថិជនសែលកាតបានលើកឡើងថា វាទំនងដែរបើក្រុមហ៉ុនម៉ូប៊ីថែលទិញផ្កាយរណបពីប្រទេសចិននីងមិនអាចបើកហ្វេសប៊ុកនិង Google បាននោះ ពីព្រោះបណ្ដាញបច្ចេកវិទ្យាទូរគមនាគមន៍របស់ចិនមិនបំពេញអោយគ្នា(support)ជាមួយ facebook និង Google ទេ។
តាមប្រភពអ្នកស្និទ្ធនឺងក្រុមហ៉ុនម៉ូប៊ីថែលបានឲ្យដឺងថា ក្រុមហ៉ុនទូរស័ព្ទម៉ូប៊ីថែលមានគម្រោងទិញផ្កាយរណបពីប្រទេសចិនមែន ប៉ុន្តែត្រង់ថាប្រើបណ្ដាញផ្កាយរណបថ្មីបើកហ្វេសប៊ុកនិង Google បានឫមិនបាននោះមិនទាន់ដឺងប្រាកដនៅឡើយ។
Comments