ឡិច​​​ស៊ី​ស​​​សាក​​​កម្លាំង​​​ជា​​មួយ​​​​ហាយ​​​ឡែ​ន​​​ឌ័​រ បុក​​គ្នា​​លាន់​​ដូច​​រន្ទះ​ បណ្តាល​​ឲ្យ​​មនុស្ស​​៥​​នាក់​​រង​របួស​​ធ្ងន់​ធ្ងរ​

រាជ​ធានី​ភ្នំពេញ ​៖ មាន​​ហេតុ​​ការណ៍​​គ្រោះ​​ថ្នាក់​​ចរា​​ចរណ៍​​ដ៏​​គួរ​ឲ្យ​​រន្ធត់​​មួយ​​បាន​​កើត​​ឡើង  កាល​ពី​​វេ​លា​​ម៉ោង​១​​និង​​0០​​នាទី​​យប់​​រំលង​​អ​ធ្រា​​ត្រ ឈាន​ចូល​​ថ្ងៃ​ទី​​២៦ ខែ​ឧសភា ឆ្នាំ​​២០១៣​ ស្ថិត​​នៅ​លើ​​​កំ​ណាត់​​ម​ហា​វិ​ថី​​ព្រះ​​នរោ​ត្តម កែង​​ផ្លូវ​​៣៦០ ស្ថិត​ ក្នុង​​សង្កាត់​​បឹង​កេង​កង​​ទី​​១ ខណ្ឌចំការមន ​ដែល​ក្នុង​ហេតុ​ការណ៍​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​បាន​រងរបួស​ធ្ងន់​ធ្ងរ​​។

បើ​តាម​ការបញ្ជាក់​របស់​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ បង្ក​ឡើង​ដោយ​សា​រ​តែ​រថ​យន្ត​២គ្រឿង​បាន​​បើក​បុកគ្នា​ពេញ​ទំហឹង ខណៈ​ពេល​កំពុង​បើកប​រ​បញ្ច្រាសទិស​គ្នា ពី​ត្បូង​ទៅ​ជើង បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ក្នុងនោះ​ស្រី​៣​នាក់ និង​ប្រុស​២​នាក់​រងរបួស​ធ្ងន់​ត្រូវ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។  រថ​យន្តដែល​រង​ការ​ខូច​ខាត​ក្នុង​​​គ្រោះ​ថ្នាក់​ចរាច​រណ៍​នេះ​មួយ​គ្រឿងម៉ាក ឡិច​ស៊ី​ស RX470 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-1778 និង​មួយគ្រឿង​ទៀត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-1657។





Comments