តម្លៃ​​កៅ​ស៊ូ​ទាប​ដោ​សារ​​ប្រេង​​ធ្លាក់​​ថ្លៃ​ដែរ​


តម្លៃ​ជ័រកៅស៊ូ​បាន​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប់​បំផុត​ក្នុង​រយៈពេល​មួយ​ខែ​មកនេះ ដោយ​សារ​​តែ​ការធ្លាក់​ថ្ងៃ​ប្រេង និង​ការធ្លាក់ចុះ​នៅ​​កំណើន​សេដ្ឋ​កិច្ច​​ក្នុង​​ប្រទេស​​ចិន ​ដែល​​ជា​​ហេតុ​​ធ្វើ​អោយ​​ចំណាប់​​អារ​ម្មរណ៍​​មក​លើ​​កៅ​​ស៊ី​​ដែល​​គេ​ប្រើ​ប្រាស់​​សម្រាប់​ផលិត​សម្បក​កង់ និង​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​ត្រូវ​កាត់បន្ថយ​។
តម្លៃ​ជ័រកៅស៊ូ​ដែល​បាន​ចែកចាយ​សម្រាប់​ខែ​នេះ បាន​ចុះ​២.៨​​ភាគរយ​ ​នៅត្រឹម​ចំនួន ​២៥០២​ដុល្លា​ ក្នុង​មួយ​តោន​នា​ទីផ្សា​ក្រុង​តូ​ក្យូ ពោល​គឺ​តម្លៃ​នេះ​គេ​សង្គេត​ឃើញ​ថា ស្ថិតក្នុង​កម្រិត​ទាប​បំផុត​គិត​ចាប់តាំងពី​ថ្ងៃ​ទី​២ ខែ​ឧសភា​មក ដែល​ធ្វើអោយ​កៅស៊ូ​ធ្លាក់​ថ្លៃ ​១៦​ភាគរយ​ សម្រាប់​ឆ្នាំ​នេះ​។
អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន​ Agrow Enterprise Ltd លោក​SureeratKuntho-ngjun​បាន​ថ្លែងថា តម្លៃ​ប្រេង​ឆៅ​ធ្លាក់ចុះ​និង​ទិន្នន័យ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​ខ្លាំង​ជាដើម​ហេតុ​​ធ្វើអោយ​ស​ន្ទ​ស្សន៍​ទីផ្សារ​ក្រុង​តូ​ក្យូធ្លាក់ចុះ​។
នៅ​ប្រទេស​ថៃ​តម្លៃ​ជ័រកៅស៊ូ​បាន​ធ្លាក់ចុះ​ ៣.៨​ភាគរយ​ នៅត្រឹម​​៨៨,៤០​ស្មើរ​​នឹង​២.៩០​ក្នុង​មួយ​គីឡូក្រាម កាលពី​ថ្ងៃ​ម្សិលមិញ​ពោល​គឺ​តម្លៃ​នេះ​ធ្លាក់​ទាប​បំ​ផុត​​៕(ដោយៈថា ថៃ)​


                                      Read More


Comments