មនសិការខ្មែរ - សិប្បកម្មកែច្នៃឈើខុសច្បាប់នៅ ខេត្តព្រះវិហារ ភាគច្រើនជាប់ពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់ក្នុងខេត្ត
សកម្មជនព្រៃឈើនៅខេត្តព្រះវិហារ បានឲ្យដឹងថា មន្ត្រីក្នុងជួរគណៈអភិបាលខេត្ត អតីតអភិបាលក្រុង មន្ត្រីព្រៃឈើ មន្ត្រីប្រដាប់អាវុធក្នុងខេត្ត និងមន្ត្រីតុលាការជាដើម សុទ្ធតែមានចំណែកភាគហ៊ុននៅក្នុងការរកស៊ី បើកសិប្បកម្មកៃច្នៃឈើទាំងអស់។ ក្នុងនោះ ក៏មានលោក តូច វង្ស អតីតអភិបាល ក្រុងព្រះវិហារ ហើយសព្វថ្ងៃជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តព្រះវិហារ ផងដែរ ដែលមានសិប្បកម្មឈើយ៉ាងហោច ក៏ពីរកន្លែងផងដែរ។
ក្នុងពេលដែលរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានបើកយុទ្ធនាការបង្ក្រាបសិប្បកម្មកែច្នៃឈើ និងទីតាំងស្តុកឈើបានចំនួន ១២ កន្លែង...
Read More
Comments