ស្រីស្អាតបម្រើការលើយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍ទួរគីឈ្មោះ Zuhal Sengul ត្រូវបានថៅកែម្នាក់ បណ្ដេញចេញពីការងារ ក្រោយវីដេអូ រូបភាពសិចស៊ីរបស់នាង លេចលើ YouTube និងទស្សនាវដ្ដី។ ថ
មិនពឹងតែលើការងារនៅ ក្រុមហ៊ុនអាកាសចរណ៍ទួរគី នារីវ័យ៣១ឆ្នាំមុខរបរជាតារាបង្ហាញម៉ូដ ដើម្បីរកលុយចិញ្ចឹមជីវិត។ ប៉ុន្តែជាអកុសល ក្រោយរូបសិចស៊ីច្រើនសន្លឹករបស់នាង ចេញលើទស្សនាវដ្ដីអ៊ីតាលី និងលេចវីដេអូចេញលើអ៊ីនធឺណិត នាងត្រូវគេបញ្ឈប់ពីការងារ។
វីដេអូរបស់នាងដែលបានចេញលើ Youtube នោះ បង្ហាញឱ្យឃើញឈុតគ្រឿងក្នុង និងសាច់ទ្រលុកទ្រលន់គួរឱ្យគ្រឺត។ ប្រធានក្រុមហ៊ុនអាកាសចរណ៍ទួរគីបានឱ្យដឹងថា ទួរគីស្ថិតនៅក្រោមសម្ពោធអភិរក្សសាសនា ព្រោះមានពួកឥស្លាមក្នុងប្រទេសច្រើន ដែលអាចមានបញ្ហា។
លោក Atilay Aycin ប្រធានសហជីព Hava-Is labour របស់ក្រុមហ៊ុនអាកាសចរណ៍ទួរគីថ្លែងថា៖” គ្មានអ្នកណាម្នាក់អាចបដិសេធបានថា ទួរគីជាប្រទេស អភិរក្សនិយម និងប្រកាន់សាសនាខ្ជាប់ខ្ជួនឡើយ”។
កាលពីឆ្នាំទៅមិញ ក្រុមហ៊ុនអាកាសចរណ៍ប្រទេសមួយនេះ បានហាមបុគ្គលិកមិនឱ្យលាបក្រែម និងផាត់មុខចម្រុះពណ៌។ ក្នុងសេចក្ដីថ្លែង ក្រុមហ៊ុនអាកាសចរណ៍ដដែលថា៖ “ការផាត់មុខបែបសាមញ្ញ និងមានពណ៌ព្រឿងៗ ត្រូវបានអនុញ្ញាតជូនបុគ្គលិកផ្នែកនេះ”៕
Read More
Comments