ដើមត្នោត - ផ្ទុះ​រឿងអាស្រូវ​គ្រួសារ​ឧកញ៉ា មេខ្លោង​ឃាតក ថោង សារ៉ាត់ ពេញ​បណ្តាញ​ព័ត៌មាន​សង្គម Facebook



ក្រៅពី​ជាប់​ឈ្មោះ ក្នុង​បញ្ជីខ្មៅ​របស់​ប៉ូលិស​ក្រោម​បទចោទប្រកាន់​ថា ជា​មេខ្លោង​នៅ​ពី​ក្រោយខ្នង​អង្គរក្ស​ជា​ឃាតក​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កណ្តាល​រាជធានី​ភ្នំពេញ​យ៉ាង​សាហាវព្រៃផ្សៃ​កាលពី​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នោះ ក្រុមគ្រួសារ​លោក​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា ថោង សារ៉ាត់ ទាំងមូល​បាន​ផ្ទុះ​បែកធ្លាយ​រឿងអាស្រូវ​ជា​បន្តបន្ទាប់​ពាសពេញ​បណ្តាញ​ ព័ត៌មាន​សង្គម Facebook ដ៏​ពេញនិយម​នៅ​កម្ពុជា ខណៈ​ទាំង​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាល​នៅ​រស់រានមានជីវិត ទាំង​លោក​ឧកញ៉ា ថោង សារ៉ាត់ សុទ្ធ​តែមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ដូចគ្នា​ជាមួយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម ​សេនីយ៍​ផ្កាយ​មាស​៤ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស និង​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ឧកញ៉ា​ទាំង​២​នាក់​នេះ ក៏​មានរឿង​ទំនាស់​ដីធ្លី​ជាមួយគ្នា​ទៀតផង​។​
Read More

Comments