​ចិន​ទៀតហើយ ! ជនជាតិ​ចិន​២៨​នាក់​ត្រូវបាន​សមត្ថកិច្ច​ព័ទ្ធចាប់​ក្នុងភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ​មួយ​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ

​កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី​រសៀល ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កងកម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឡោមព័ទ្ធ​ឃាត់​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​២៨​នាក់ (​ក្នុងនោះ​ស្រី​ចំនួន​០៥​នាក់​) នៅក្នុង​វិឡា (​ភូមិគ្រឹះ​) ដ៏​ស្កឹមស្កៃ​មួយកន្លែង​ឋិត​នៅ​ផ្លូវលំ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​
​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សម្ភារៈ​ជា​វត្ថុតាង​ដែល​ដកហូត​បាន​ពី​ក្រុម​ជនជាតិ​ចិន​ទាំងនោះ រួមមាន ៖ ទូរ​សព្ទ​ដៃ Smart Phone០៤​គ្រឿង ទូរ​សព្ទ​ដៃ​ម៉ាក Nokia១១​គ្រឿង iPad០៥​គ្រឿង កុំព្យូទ័រ​យួរដៃ​(Laptop)០៣​គ្រឿង ម៉ាស៊ីន​ចែកចាយ Internet០៦​គ្រឿង ម៉ាស៊ីន Print០១​គ្រឿង ម៉ាស៊ីន​បំផ្លាញ​ក្រដាស​០១​គ្រឿង ម៉ាស៊ីនថតរូប​០១​គ្រឿង ដុំ​ភ្លើង​០១​ដុំ រថយន្ត​ម៉ាក Lexus RX300 ១​គ្រឿង និង​ឯកសារ​មួយចំនួនទៀត ។​
​បច្ចុប្បន្ន ក្រុម​ជនជាតិ​ចិន​ទាំង​២៨​នាក់ និង​វត្ថុតាង​ដកហូត​បាន​ទាំងនោះ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​យកទៅ​រក្សាទុក និង​ធ្វើការ​សាកសួរ​បន្ត​តាម​នីតិវិធី ៕​

Comments