រាជធានីភ្នំពេញ ៖ តារាសម្តែង អេមី ហៅឡុង មេត្តា ត្រូវបានគេស្គាល់ថា បានបោះជំហានក្នុងសិល្បៈប្រមាណ៨ឆ្នាំមកហើយ ដោយសារតែពេញចិត្ត។ ទោះលំបាកបែបណានាងនៅតែពុះពារឱ្យដល់គោលដៅ។
អេមី ពេញចិត្តសិល្បៈ ហើយសុខចិត្តសម្តែងតាមការដាក់បញ្ជាពីអ្នកដឹកនាំរឿងធ្វើចរិតបែបណាក៏ព្រម ជាពិសេស អេមី ពេញចិត្តខ្លាំងលើតួបែបអ្នកបម្រើ។ អេមី ហៅឡុង មេត្តា ក្តាប់បានការងារសម្តែងប្រមាណក្បែរ៣០រឿងមកហើយ ដោយភាគច្រើននាងថតជាតួអ្នកបម្រើសឹងតែគ្រប់រឿង។
នាងយល់ថា ការថតសម្តែងមិនត្រូវប្រកាន់ខ្លួននោះទេ ហើយនាងដើរតួសម្តែងបែបអ្នកបម្រើយូរតាំងពីដំបូង ហើយតទៅមុខនៅតែជាតួកញ្ជះខ្ញុំគេ។ នាងនិយាយថា នាងមានទេពកោសល្យ ហើយអ្នកដឹកនាំរឿងទទួលយកបាន។
តារាដែលពីមុនជាអ្នកចម្រៀងដែរនោះ បានពោលទៀតថា មានតារាមួយចំនួនគ្រាន់តែអ្នកដឹកនាំឱ្យប៉ារ៉ូលលេងជាតួបម្រើ គឺប្រកែក បើទោះជាដឹងថា មានប្លង់ចេញថតសឹងតែគ្រប់ប្លង់ក៏ ដោយគឺខ្លាចខូចតម្លៃ។ ប៉ុន្តែនាងពេញចិត្តឱ្យតែសម្តែងបានទើបយល់ថា ជាការល្អ ណាមួយឃើញរូបរាងយើងមានមុខមាត់សមជាតួបម្រើគេដែរផងនោះ ចេះតែព្យាយាមរហូតថតបានជិត៣០រឿង៕

Comments